ព្រះត្រៃបិដក ភាគ ៦៤
កិលេសកាម តើដូចម្តេច។ សេចក្តីពេញចិត្ត ឈ្មោះថា កាម សេចក្តីត្រេកអរ ឈ្មោះថា កាម សេចក្តីត្រេកអរមានកម្លាំង ឈ្មោះថាកាម សេចក្តីត្រិះរិះ ឈ្មោះថា កាម តម្រេក ឈ្មោះថា កាម សេចក្តីត្រេកអរដោយការត្រិះរិះ ឈ្មោះថា កាម បានដល់សេចក្តីពេញចិត្តគឺកាម សេចក្តីត្រេកអរគឺកាម សេចក្តីត្រេកត្រអាលគឺកាម សេចក្តីបា្រថ្នាគឺកាម សេចក្តីស្រឡាញ់គឺកាម សេចក្តីក្តៅក្រហាយគឺកាម ការជ្រប់គឺកាម សេចក្តីចូលចិត្តមាំគឺកាម អន្លង់គឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ (និងពាក្យដែលព្រះមានព្រះភាគត្រាស់ថា)
ម្នាលកាម តថាគតបានឃើញដើមកំណើតអ្នកហើយ ម្នាលកាម អ្នកឯងកើតអំពីសេចក្តីត្រិះរិះ តថាគត មិនត្រិះរិះចំពោះអ្នកទៀតទេ ម្នាលកាម កាលបើយ៉ាងនេះ អ្នកនឹងមិនមានឡើយ។
ទាំងនេះ លោកហៅថា កិលេសកាម។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក ក្នុងមនុស្សលោក ក្នុងទេវលោក ក្នុងខន្ធលោក ក្នុងធាតុលោក ក្នុងអាយតនលោក។ ពាក្យថា ដ្បិតកាមទាំងឡាយក្នុងលោក បុគ្គលមិនមែនលះបង់បានដោយងាយទេ បានសេចក្តីថា ដ្បិតកាមទាំងឡាយក្នុងលោក គេលះបង់បានដោយក្រ
ID: 637349136511990742
ទៅកាន់ទំព័រ៖