ព្រះត្រៃបិដក ភាគ ៦៤

មួយទៀត ពាក្យ​នេះ ព្រះមានព្រះភាគ​ ត្រាស់​ហើយ​ថា​
ម្នាល​ធោ​តកៈ​ តថាគត​មិន​អាច​ញុំាង​បុគ្គល​ណាមួយ ដែល​មាន​សេចក្តី​សង្ស័យ​ក្នុង​លោក ឲ្យ​រួច​បានទេ​ អ្នក​កាល​ដឹង​ច្បាស់​នូវ​ធម៌​ដ៏​ប្រសើរ នឹង​ឆ្លង​អន្ល​ង់​នេះ យ៉ាងនេះ​បាន។

 ពួក​សត្វ​ មិន​អា​ចនឹងញុំាង​អ្នកដទៃ​ឲ្យ​រួច​បាន យ៉ាងនេះ​ខ្លះ។ មួយទៀត ពាក្យ​នេះ ព្រះមានព្រះភាគ​ ត្រាស់​ហើយ​ថា​
បុគ្គល​ធ្វើបាប​ដោយខ្លួនឯង នឹង​សៅហ្មង​ដោយខ្លួនឯង​ មិន​ធ្វើបាប​ដោយខ្លួនឯង រមែង​បរិសុទ្ធ​ដោយខ្លួនឯង​ សេចក្ដី​បរិសុទ្ធិ​ និង​មិន​បរិ​សុ​ទ្ធិ​ កើត​ចំពោះខ្លួន បុគ្គល​ដទៃ នឹង​ញុំាង​បុគ្គល​ដទៃ​ឲ្យ​បរិសុទ្ធ​មិនបានទេ។

 ពួក​សត្វ​មិន​អាច​ញុំាង​បុគ្គល​ដទៃ​ឲ្យ​រួច​បាន​ យ៉ាងនេះ​ខ្លះ។ មួយវិញទៀត ពាក្យ​នេះ ព្រះមានព្រះភាគ​ត្រាស់​ហើយ​ថា ម្នាល​ព្រាហ្មណ៍​ ព្រះនិព្វាន​ក៏​តាំងនៅ ផ្លូវ​ជាទី​ទៅកាន់​ព្រះ​និពា្វន ក៏​តាំងនៅ តថាគត​ជា​អ្នកណែនាំ​ ក៏​ឋិតនៅ យ៉ាងនេះ​ឯង ប៉ុន្តែ​សាវ័ក​ទាំង​ឡាយ​របស់​តថាគត ដែល​តថាគត​កាល​ទូន្មាន​យ៉ាងនេះ កាល​ប្រៀនប្រដៅ​យ៉ាងនេះ​ ​ពួក​ខ្លះ​បាន​ព្រះ​និពា្វន ជាទី​សម្រេច​ទីបំផុត ពួក​ខ្លះ​មិនបាន ម្នាល​ព្រាហ្មណ៍​ តថាគត​នឹង​ធ្វើ​ដូចម្តេច ចំពោះ​សាវ័ក​ទាំង​នុ៎ះ ម្នាល​ព្រាហ្មណ៍ ព្រះ​តថាគត​ជា​អ្នក​ប្រាប់ផ្លូវ​ ព្រះពុទ្ធ​រមែង​បា្រប់​ផ្លូវ ពួក​សត្វ​កាល​ប្រតិ​បតិ្ត គប្បី​រួច​ដោយខ្លួនឯង។
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637349139899776559
ទៅកាន់ទំព័រ៖