ព្រះត្រៃបិដក ភាគ ៦៤

ថា អញ​មាន​សោតៈ​ដូចនេះ មាន​សំឡេង​ដូចនេះ​ហើយ ក្នុង​អតីតកាល។ ថា អញ​មាន​ឃានៈ​ដូចនេះ​ មាន​ក្លិន​ដូចនេះ​ហើយ ក្នុង​អតីតកាល។ ថា អញ​មាន​ជិវ្ហា​ដូចនេះ​ មាន​រស​ដូចនេះ​ហើយ​ក្នុង​អតីតកាល។ ថា អញ​មាន​កាយ​ដូចនេះ មាន​ផោ​ដ្ឋ​ព្ធៈ​ដូចនេះ​ហើយ​ ក្នុង​អតីតកាល។ វិញ្ញាណ​ជាប់​ចំពាក់​ដោយ​ឆន្ទ​រាគ ក្នុង​អាយតនៈ​នោះ​ថា អញ​មានចិត្ត​ដូចនេះ មាន​ធម្មារម្មណ៍​ដូចនេះ​ហើយ​ ក្នុង​អតីតកាល​ នរជន​រមែង​ត្រេកអរ​នឹង​អាយតនៈ​នោះ​ ព្រោះ​វិញ្ញាណ​ជាប់​ចំពាក់​ដោយ​ឆន្ទ​រាគ​ កាល​ត្រេកអរ​នឹង​អាយតនៈ​នោះ ឈ្មោះថា​ ធ្វើ​នូវ​សេច​ក្តី​បា្រ​ថ្នា​ក្នុង​កាលមុន យ៉ាង​នេះ​ខ្លះ។ ម្យ៉ាងទៀត នរជន​នោះ សើច ចរចា ឬលេង​ ជាមួយនឹង​មាតុគ្រាម​ក្នុង​កាលមុន ក៏​ត្រេកអរ​នឹង​អារម្មណ៍​នោះ​ បា្រ​ថ្នា​នូវ​អារម្មណ៍​នោះ​ ដល់​នូវ​សេចក្តី​ត្រេកអរ​ដោយ​អារម្មណ៍​នោះ។ នរជន​ធ្វើ​នូវ​សេច​ក្តី​បា្រ​ថ្នា ក្នុង​កាលមុន​ យ៉ាងនេះ​ខ្លះ។
 នរជន​ធ្វើ​នូវ​សេច​ក្តី​បា្រ​ថ្នា​ ក្នុង​កាល​ជា​ខាងក្រោយ​ តើ​ដូចម្តេច។ នរជន ញុំាង​សេចក្តី​ត្រេកអរ​ឲ្យ​កើត​ក្នុង​រូបារម្មណ៍​នោះ​ថា អាត្មាអញ​គប្បី​ជា​អ្នកមាន​រូប​យ៉ាងនេះ​ ក្នុង​អនាគត​កាល ដល់​ព្រម​នូវ​សេចក្តី​ត្រេកអរ ក្នុង​វេទនា​ជាដើម​នោះ​ថា អាត្មាអញ គប្បី​ជា​អ្នកមាន​វេទនា​យ៉ាងនេះ មាន​សញ្ញា​យ៉ាងនេះ​ មាន​សង្ខា​រយ៉ាងនេះ មានវិញ្ញាណ​យ៉ាងនេះ ក្នុង​អនាគតកាល។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637349140741136371
ទៅកាន់ទំព័រ៖