ព្រះត្រៃបិដក ភាគ ៦៤

 [៤៦​] អធិប្បាយ​ពាក្យ​ថា​ ព្រោះហេតុនោះ​ ជន​ក្នុង​សាសនា​នេះ​ គប្បី​សិក្សា​ ត្រង់​ពាក្យ​ថា​ ព្រោះហេតុនោះ​ គឺ​ព្រោះ​ដំណើរ​នោះ​ ព្រោះ​ការណ៍​នោះ​ ព្រោះហេតុនោះ​ ព្រោះ​បច្ច័យ​នោះ​ ព្រោះ​និទាន​នោះ​ ជន​កាល​ឃើញច្បាស់​នូវ​ទោស​នុ៎ះ​ ក្នុង​កាម​ទាំងឡាយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះហេតុនោះ។ ពាក្យ​ថា​ គប្បី​សិក្សា​ បាន​ដល់​សិក្ខា​ (ការ​សិក្សា​) ៣ គឺ​ អធិសីល​សិក្ខា​ ១ អធិចិត្ត​សិក្ខា​ ១ អធិប្បញ្ញា​សិក្ខា​ ១។
 អធិសីល​សិក្ខា​ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នកមានសីល​ សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ បរិ​បូ​ណ៌​ដោយ​អាចារៈ​ និង​គោ​ចរៈ​ ឃើញ​ភ័យ​ក្នុង​ទោស​មាន​ប្រមាណ​តិច​ សមាទាន​សិក្សា​ ក្នុង​សិក្ខាបទ​ទាំងឡាយ សីលក្ខន្ធ​តូច​ សីលក្ខន្ធ​ធំ​ សីល​ ទី​តំ​កល់​ ទី​ខាងដើម​ ការ​ប្រព្រឹត្តិ​ ការ​សង្រួម​ ការ​រវាំង​ ប្រធាន​ ប្រមុខ​ នៃ​ការបាន​នូវ​កុសលធម៌​ទាំងឡាយ​ នេះ​ឈ្មោះថា​ អធិសីល​សិក្ខា។
 អធិចិត្ត​សិក្ខា​ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ស្ងាត់​ចាក​កាម​ទាំងឡាយ​ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ហើយ​ចូលកាន់​បឋមជ្ឈាន​ ប្រកបដោយ​វិតក្កៈ​ និង​វិចារៈ​ មាន​បីតិ​ និង​សុខៈ​ ដែល​កើតអំពី​សេចក្តី​ស្ងាត់។ ព្រោះ​រម្ងាប់​វិតក្កៈ​ វិចារៈ​ ចូល​កាន់​ទុតិយជ្ឈាន​ ជាទី​ផូរផង់​ប្រព្រឹត្តទៅ​ខាងក្នុង​ ញុំាង​សមាធិចិត្ត​ឲ្យ​កើត​ ឥតមាន​វិតក្កៈ​និង​វិចារៈ​ មានតែ​បីតិ និង​សុខៈ​ ដែល​កើតអំពី​សមាធិ។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637349148424951402
ទៅកាន់ទំព័រ៖