ព្រះត្រៃបិដក ភាគ ៦៤
មិនគប្បីប្រព្រឹត្តកាមគុណទាំង ៥ មិនស្មើ ព្រោះហេតុនៃកាមគុណទាំង ៥ មិនស្មើ មិនគប្បីប្រព្រឹត្តនីវរណៈទាំង ៥ មិនស្មើ ព្រោះហេតុនៃនីវរណៈ ទាំង ៥ មិនស្មើ មិនគប្បីប្រព្រឹត្ត មិនគប្បីប្រព្រឹត្តទួទៅ មិនគប្បីប្រព្រឹត្តដោយប្រពៃ មិនគប្បីប្រព្រឹត្តសមាទាន (នូវចេតនាជាដើម) មិនស្មើ ព្រោះហេតុនៃចេតនាមិនស្មើ ព្រោះហេតុនៃសេចក្តីបា្រថ្នា មិនស្មើ ព្រោះហេតុនៃកិរិយាតំកល់ (ចិត្ត) មិនស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុនៃកម្មមិនស្មើនោះទេ។
[៤៩] អធិប្បាយពាក្យថា ធីរជនទាំងឡាយ បានពោលនូវជីវិតនេះ ថាតិច ត្រង់ពាក្យថា ជីវិត បានដល់អាយុ ការតាំងនៅ ការទៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការដើរទៅ ការប្រព្រឹត្តទៅ ការរក្សា ការរស់នៅ ឥន្រ្ទិយគឺការរស់នៅ។ ម្យ៉ាងទៀត ជីវិតតិច ដោយហេតុ ២ យ៉ាង គឺ ជីវិតតិច ព្រោះជាធម្មជាតតាំងនៅតិច ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច។
ជីវិតតិច ព្រោះជាធម្មជាតតាំងនៅតិច តើដូចម្តេច។ សត្វដែលរស់នៅហើយ ក្នុងខណៈចិត្តជាអតីត មិនរស់នៅ នឹងមិនរស់នៅ។ សត្វនឹងរស់នៅក្នុងខណៈចិត្តជាអនាគត មិនរស់នៅ មិនរស់នៅហើយ។ សត្វកំពុងរស់នៅក្នុងខណៈចិត្តជាបច្ចុប្បន្ន មិនបានរស់នៅហើយ នឹងមិនរស់នៅ។
ID: 637349150366611385
ទៅកាន់ទំព័រ៖