ព្រះត្រៃបិដក ភាគ ៦៤

រស​តណ្ហា​ ផោដ្ឋព្វ​តណ្ហា​ ធម្ម​តណ្ហា។ ពាក្យ​ថា​ លុះ​ក្នុង​តណ្ហា គឺ​នៅក្នុង​តណ្ហា​ ទៅតាម​តណ្ហា​ ផ្សាយ​ទៅតាម​តណ្ហា​ លិច​ចុះ​ក្នុង​តណ្ហា​ ធ្លាក់​ក្នុង​តណ្ហា​ (ត្រូវ​តណ្ហា​) គ្រប​សង្កត់​ហើយ​ មានចិត្ត​ (ត្រូវ​តណ្ហា​) សង្កត់សង្កិន​ហើយ។ ពាក្យ​ថា​ ភព​ទាំងឡាយ​ បាន​ដល់​ កាមភព​ រូបភព​ អរូបភព​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ​ពួក​សត្វ​នេះ​ ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ក្នុង​ភព​ទាំងឡាយ។
 [៥៣​] អធិប្បាយ​ពាក្យ​ថា​ នរជន​ទាំងឡាយ​ ថោកទាប​ រមែង​យំរៀបរាប់​ក្នុង​មាត់​នៃ​មច្ចុ​ ត្រង់​ពាក្យ​ថា​ នរជន​ទាំងឡាយ​ថោក​ទាប​ គឺ​នរជន​ថោ​កទាប​ ព្រោះ​ហេតុ​ជា​អ្នក​ប្រកបដោយ​កាយ​កម្ម​ដ៏​ថោកទាប។ នរជន​ថោកទាប​ ព្រោះ​ហេតុ​ជា​ អ្នក​ប្រកបដោយ​វចីកម្ម​ដ៏​ថោកទាប។ នរជន​ថោកទាប​ ព្រោះ​ហេតុ​ជា​អ្នក​ប្រកបដោយ​មនោ​កម្ម​ដ៏​ថោកទាប។ នរជន​ថោកទាប​ ព្រោះ​ហេតុ​ជា​អ្នក​ប្រកបដោយ​បាណាតិបាត​ដ៏​ថោកទាប។ ដោយ​អទិន្នាទាន​ដ៏​ថោកទាប។ ដោយ​កា​មេ​សុ​មិច្ឆាចារ​ដ៏​ថោកទាប។ ដោយ​មុសាវាទ​ដ៏​ថោកទាប។ ដោយ​បិ​សុ​ណា​វាចា​ដ៏​ថោកទាប។ ដោយ​ផរុ​សវាចា​ដ៏​ថោកទាប។ ដោ​យស​ម្ផ​ប្ប​លា​បៈ​ដ៏​ថោកទាប។ ដោយ​អភិជ្ឈា​ដ៏​ថោកទាប។ ដោយ​ព្យាបាទ​ដ៏​ថោកទាប។ ដោយ​មិច្ឆាទិដ្ឋិ​ដ៏​ថោកទាប។ ដោយ​សង្ខារ​ទាំងឡាយ​ដ៏​ថោកទាប។
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637349154321189534
ទៅកាន់ទំព័រ៖