ព្រះត្រៃបិដក ភាគ ៦៤

គឺថា ក្នុង​ការ​កើ​តរឿយ​ៗ ការ​ទៅ​រឿយ​ៗ ឧប​បត្តិ​រឿយ​ៗ បដិ​សន្ធិ​រឿយ​ៗ ការ​ញុំាង​អត្តភាព ឲ្យ​កើត​ឡើ​ងរឿយៗ។ ពាក្យ​ថា មិន​កន្លង​តណ្ហា គឺ​មិន​កន្លង​តណ្ហា មិន​បា្រស​ចាក​តណ្ហា មាន​តណ្ហា​មិន​ឃ្លាត​ចេញ មាន​តណ្ហា​មិន​ខ្ជាក់​ចោល​ មិន​រួចចាក​តណ្ហា មិន​លះបង់​តណ្ហា មិន​រលា​ស់​ចោល​តណ្ហា​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​កន្លង​តណ្ហា​ក្នុង​ភព​តូច និ​ងភព​ធំ​ទាំងឡាយ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
តថាគត​ឃើញ​នូវ​ពួក​សត្វ​នេះ​ ដែល​លុះ​ក្នុង​អំណាច​តណ្ហា ក្នុង​ភព​ទាំងឡាយ កំពុង​ញាប់ញ័រ​ក្នុង​លោក នរជន​ទាំងឡាយ​ថោកទាប​ មិន​កន្លង​តណ្ហា​ក្នុង​ភព​តូច និ​ងភព​ធំ​ទាំងឡាយ រមែង​យំរៀបរាប់ ក្នុង​មាត់​នៃ​មច្ចុ។
[៥៥​] អ្នក​ទាំងឡាយ​ ចូរ​មើល​ពួក​សត្វ​ដែល​មាន​សេចក្តី​អាល័យ​កំពុង​ញាប់ញ័រ ដូច​ពួក​ត្រី​ក្នុង​ទី​មាន​ទឹក​តិច​ ទាំង​មាន​ខ្សែទឹក​អស់ហើយ បុគ្គល​មិន​មាន​អាល័យ លុះ​ឃើញ​ទោស​នេះ​ហើយ គប្បី​ប្រព្រឹត្ត​ មិន​ធ្វើការ​ជាប់​ចំពាក់​ក្នុង​ភព​ទាំងឡាយ។

 [៥៦​] អធិប្បាយ​ពាក្យ​ថា​ អ្នក​ទាំងឡាយ​ ចូរ​មើល​ពួក​សត្វ​ ដែល​មាន​សេចក្តី​អាល័យ​ កំពុង​ញាប់ញ័រ ត្រង់​ពាក្យ​ថា អាល័យ បាន​ដល់​អាល័យ ២ យ៉ាង​ អាល័យ​គឺ​តណ្ហា ១ អាល័យ​គឺ​ទិដ្ឋិ ១។
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637349155180364181
ទៅកាន់ទំព័រ៖