ព្រះត្រៃបិដក ភាគ ៦៤

កាមធាតុ​ រូបធាតុ​ អរូបធាតុ​ កាមភព​ រូបភព​ អរូបភព​ សញ្ញា​ភព​ អសញ្ញា​ភព​ នេវ​សញ្ញា​ នា​សញ្ញា​ភព​ ឯក​វោការ​ភព​ ចតុ​វោការ​ភព​ បញ្ចវោការ​ភព​ អតីត​ អនាគត​ បច្ចុប្បន្ន​ ធម៌​ដែលគេ​គប្បី​ឃើញ​ ឮ ប៉ះពាល់​ ឬដឹង​ គប្បី​ប្រព្រឹត្ត​ គប្បី​នៅ​ដោយ​ស្ងប់ស្ងាត់​ គប្បី​ញុំាង​ឥរិយាបថ​ឲ្យ​ប្រព្រឹត្តទៅ​ គប្បី​ញុំាង​ឥរិយាបថ​ឲ្យ​កើតឡើង​ គប្បី​រក្សា​ឥរិយា​បថ​ គប្បី​បំពេញ​ឥរិយាបថ​ គប្បី​បង្រ្គប់​ឥរិយាបថ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​អ្នក​មិន​មាន​អាល័យ​ លុះ​ឃើញ​ទោស​នេះ​ហើយ​ គប្បី​ប្រព្រឹត្ត។
 [៥៩​] ពាក្យ​ថា​ ក្នុង​ភព​ទាំងឡាយ​ ក្នុង​បទ​ថា​ មិន​ធ្វើការ​ជាប់​ចំពាក់​ក្នុង​ភព​ទាំង​ឡាយ​ គឺ​ ក្នុង​កាមភព​ រូបភព​ អរូបភព។ តណ្ហា​ លោក​ហៅថា​ ការ​ជាប់​ចំពាក់​ បាន​ដល់​ សេចក្តី​ត្រេកអរ​ សេចក្តី​រីករាយ​ ដ៏​មាន​កម្លាំង។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល។ ពាក្យ​ថា​ មិន​ធ្វើការ​ជាប់​ចំពាក់​ក្នុង​ភព​ទាំងឡាយ​ បាន​សេចក្តី​ថា​ មិន​ធ្វើការ​ជាប់​ចំពាក់​ក្នុង​ភព​ទាំងឡាយ​ មិន​ធ្វើ​សេចក្តី​ពេញចិត្ត​ សេចក្តី​ស្រឡាញ់​ សេចក្តី​ត្រេកអរ​ សេចក្តី​អត់ធន់​ មិន​ឲ្យ​កើត​ មិន​ឲ្យ​កើត​ព្រម​ មិន​បង្កើត​ មិន​បង្កើត​ចំពោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​ធ្វើការ​ជាប់​ចំពាក់​ក្នុង​ភព​ទាំងឡាយ។
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637349156795106067
ទៅកាន់ទំព័រ៖