ព្រះត្រៃបិដក ភាគ ៦៤

លោកិយ​ផស្សៈ​ លោកុត្តរ​ផស្សៈ​ អតីត​ផស្សៈ​ អនាគត​ផស្សៈ​ បច្ចុប្បន្ន​ផស្សៈ​ ការ​ប៉ះពាល់​ អាការ​នៃ​ការ​ប៉ះពាល់​ ការ​ពាល់ត្រូវ​ព្រម​ ភាព​នៃ​ការ​ពាល់ត្រូវ​ព្រម​ណា​ មាន​សភាព​យ៉ាងនេះ​ នេះ​ហៅថា​ផស្សៈ។ ពាក្យ​ថា​ កំណត់​ដឹង​ផស្សៈ​ គឺ​កំណត់​ដឹង​ផស្សៈ​ ដោយ​បរិញ្ញា​ ៣ គឺ​ ញាត​បរិញ្ញា​ ១ តិ​រណ​បរិញ្ញា​ ១ បហា​ណបរិញ្ញា​ ១។
 ញាត​បរិញ្ញា​ តើ​ដូចម្តេច។ (ភិក្ខុ​ក្នុង​សាសនា​នេះ​) ដឹង​នូវ​ផស្សៈ​ គឺ​ដឹង​ ឃើញថា​ នេះ​ ចក្ខុ​សម្ផស្សៈ​ នេះ​សោ​តសម្ផស្សៈ​ នេះ​ឃាន​សម្ផស្សៈ​ នេះ​ជិវ្ហា​សម្ផស្សៈ​ នេះ​កាយ​ សម្ផស្សៈ​ នេះ​មនោ​សម្ផស្សៈ​ នេះ​អធិ​វចន​សម្ផស្សៈ​ នេះ​បដិ​ឃសម្ផស្សៈ​ នេះ​សុខ​វេទ​នីយ​ផស្សៈ​ នេះ​ទុក្ខ​វេទ​នីយ​ផស្សៈ​ នេះ​អទុ​ក្ខម​សុខ​វេទ​នីយ​ផស្សៈ​ នេះ​កុសល​ផស្សៈ​ នេះ​អកុសល​ផស្សៈ​ នេះ​អព្យាកត​ផស្សៈ​ នេះ​កាមាវចរ​ផស្សៈ​ នេះ​រូបាវចរ​ផស្សៈ​ នេះ​អរូបាវចរ​ផស្សៈ​ នេះ​សុញ្ញ​តផស្សៈ​ នេះ​អនិមិត្ត​ផស្សៈ​ នេះ​អប្ប​ណិ​ហិត​ផស្សៈ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637349157990105830
ទៅកាន់ទំព័រ៖