ព្រះត្រៃបិដក ភាគ ៦៥
បុគ្គលអ្នកមានអធិគមប្បដិភាណ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកត្រាស់ដឹងសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គមានអង្គ ៨ សាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦។ បុគ្គលនោះយល់អត្ថ យល់ធម៌ យល់និរុត្តិ។ អត្ថរមែងភ្លឺច្បាស់ក្នុងសេចក្តីដែលខ្លួនដឹង។ ធម៌រមែងភ្លឺច្បាស់ក្នុងធម៌ដែលខ្លួនដឹង។ និរុត្តិរមែងភ្លឺច្បាស់ក្នុងនិរុត្តិដែលខ្លួនដឹង។ ញាណក្នុងសភាវៈទាំងបីនេះ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បុគ្គលណា ព្រមព្រៀង មូលមិត្ត ចូលទៅជិត អែបនែប កៀកកើយ ផ្តេកផ្តិត ប្រកបដោយបដិភាណប្បដិសម្ភិទានេះ បុគ្គលនោះ លោកហៅថា អ្នកមានបដិភាណ។ បរិយត្តិ មិនមានដល់បុគ្គលណា ការសាកសួរក៏មិនមាន ការត្រាស់ដឹងក៏មិនមាន ការចេះដឹង នឹងភ្លឺច្បាស់ដល់បុគ្គលនោះដូចម្តេចបាន ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកទន់ភ្លន់ផង អ្នកមានប្រាជ្ញាវាងវៃផង។
[៨៧] អធិប្បាយពាក្យថា រមែងជាអ្នកមិនមានជំនឿ មិនប្រាសចាកតម្រេក ត្រង់ពាក្យថា មិនមានជំនឿ សេចក្តីថា បុគ្គលរមែងមិនជឿធម៌ដែលខ្លួនដឹងដោយខ្លួនឯង ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួនហើយ (អំពីសំណាក់) របស់បុគ្គលណាមួយ ទោះជាសមណៈដទៃក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី
ID: 637350922013292910
ទៅកាន់ទំព័រ៖