ព្រះត្រៃបិដក ភាគ ៦៥
មារក្តី ព្រហ្មក្តី។ រមែងមិនជឿធម៌ដែលខ្លួនដឹងដោយខ្លួនឯងហើយ ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួនហើយ (អំពីសំណាក់) របស់បុគ្គលណាមួយ ទោះជាសមណៈដទៃក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ថា សង្ខារទាំងឡាយទាំងពួងមិនទៀង។ ថា សង្ខារទាំងឡាយទាំងពួងជាទុក្ខ។ ថា ធម៌ទាំងឡាយទាំងពួងជាអនត្តា។ ថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ។បេ។ ថា ជរា មរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ។ ថា ការរលត់នៃសង្ខារ ព្រោះការរលត់អវិជ្ជា។ បេ។ ការរលត់ជរា មរណៈ ព្រោះការរលត់ជាតិ។ ថា នេះទុក្ខ។ បេ។ ថា នេះទុក្ខនិរោធគាមិនីបដិបទា។ ថា នេះអាសវៈទាំងឡាយ។បេ។ ថា នេះអាសវៈនិរោធគាមិនីបដិបទា។ ថា នេះធម៌ដែលត្រូវដឹង។បេ។ ថា នេះធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់។ (បុគ្គលរមែងមិនជឿ) នូវការកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃផស្សាយតនៈទាំង ៦ នូវការកើតទាំងឡាយផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃឧបាទានក្ខន្ធ ៥ នូវការកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃមហាភូតរូប ៤។
ID: 637351055437421288
ទៅកាន់ទំព័រ៖