ព្រះត្រៃបិដក ភាគ ៦៥

បុគ្គល​រមែង​មិន​ជឿ​ធម៌​ដែល​ខ្លួន​ដឹង​ដោយខ្លួនឯង​ហើយ ដែល​ជា​ធម៌​ជាក់ច្បាស់​ក្នុង​ខ្លួន​ហើយ​ (អំពីសំណាក់​) របស់​បុគ្គល​ណាមួយ ទោះជា​សមណៈ​ដទៃ​ក្តី​ ព្រាហ្មណ៍​ក្តី ទេវតា​ក្តី មារ​ក្តី ព្រហ្ម​ក្តី ថា ធម្មជាត​ណាមួយ មាន​កិរិយា​កើតឡើង​ជា​ធម្មតា​ ធម្មជាត​ទាំងអស់​នោះ មាន​កិរិយា​រលត់​ទៅជាធម្មតា។ ពិត​ណាស់ ពាក្យ​នុ៎ះ ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​សារីបុត្រ អ្នកជឿ​ដែរ​ឬ ថា សទ្ធិន្រ្ទិយ​ដែល​បុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ​ ជា​ធម្មជាត​ចូល​ទៅកាន់​អមតៈ មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ មាន​អមតៈ​ជាទីបំផុត វីរិយិន្រ្ទិយ​ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែល​បុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ ជា​ធម្មជាត​ចូល​ទៅកាន់​អមតៈ​ មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ មាន​អមតៈ​ជាទីបំផុត។ (ព្រះ​សារីបុត្រ​ក្រាបទូល​ថា​) បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​មិន​លុះ​ក្នុង​ការ​ជឿ​តាម​ព្រះមានព្រះភាគ​ក្នុង​ហេតុ​នុ៎ះ​ថា​ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែល​បុគ្គល​ចំរើន​ហើយ​ ធ្វើឲ្យ​ច្រើន​ហើយ ជា​ធម្មជាត​ចូល​ទៅកាន់​អមតៈ មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ មាន​អមតៈ​ជាទីបំផុត​ ដូច្នេះ​ទេ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន គុណជាត មាន​សទ្ធិន្រ្ទិយ ជាដើម​នុ៎ះ ដែល​ពួក​ជន​ណា​ មិនដឹង មិនឃើញ មិន​យល់ មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់ មិន​ប៉ះពាល់​ដោយ​ប្រាជ្ញា​តាមពិត​ទេ​ ​ពួក​ជន​ទាំងនោះ គប្បី​លុះ​ក្នុង​ការ​ជឿ​តាម​ពួក​ជន​ដទៃ​ក្នុង​ហេតុ​នោះ​ថា
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637351055811063775
ទៅកាន់ទំព័រ៖