ព្រះត្រៃបិដក ភាគ ៦៥
សទ្ធិន្រ្ទិយ។បេ។ បញ្ញិន្រ្ទិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងគុណជាត មានសទ្ធិន្រ្ទិយជាដើមនុ៎ះ ដែលពួកជនណា បានដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប៉ះពាល់ដោយប្រាជ្ញាហើយ ពួកជននោះ ជាអ្នកមិនមានសេចក្តីសង្ស័យ មិនមានសេចក្តីងឿងឆ្ងល់ ក្នុងហេតុនោះថា សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងគុណជាត មានសទ្ធិន្រ្ទិយជាដើមនុ៎ះ ដែលខ្ញុំព្រះអង្គបានដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប៉ះពាល់ដោយប្រាជ្ញាហើយ ខ្ញុំព្រះអង្គមិនមានសេចក្តីសង្ស័យ មិនមានសេចក្តីងឿងឆ្ងល់ ក្នុងហេតុនោះថា សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។
ID: 637351056174861303
ទៅកាន់ទំព័រ៖