ព្រះត្រៃបិដក ភាគ ៦៥

មានការ​ប្រព្រឹត្តិ​សន្សំ​ហើយ។បេ។ ការ​កើត​ទៀត​របស់​ព្រះអរហន្ត​នោះ​ មិន​មាន ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​មាន​ជំនឿ មិន​ប្រាសចាក​តម្រេក។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា
បុគ្គល​អ្នក​មិន​ស្រស់ស្រាយ ក្នុង​វត្ថុជា​ទី​ត្រេកអរ​ផង អ្នក​មិន​ប្រកប​ក្នុង​ការ​មើលងាយ​ផង​ អ្នក​ទន់ភ្លន់​ផង អ្នកមាន​ប្រាជ្ញាវាងវៃ​ផង រមែង​ជា​អ្នក​មិន​មាន​ជំនឿ មិន​ប្រាសចាក​តម្រេក។
[៨៨​] បុគ្គល​មិន​សិក្សា​ ព្រោះ​ប្រាថ្នា​លាភ​ផង​ មិន​ក្រោធ​ព្រោះ​មិន​មានលាភ​ផង​ មិន​អាក់អន់​ព្រោះ​តណ្ហា​ផង​ មិន​ជាប់​ព្រោះ​រស​ផង។

 [៨៩​] ពាក្យ​ថា​ បុគ្គល​មិន​សិក្សា​ ព្រោះ​ប្រាថ្នា​លាភ​ផង​ មិន​ក្រោធ​ ព្រោះ​មិន​មានលាភ​ផង​ អធិប្បាយ​ថា​ បុគ្គល​សិក្សា​ ព្រោះ​លាភ​ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ឃើញ​ភិក្ខុ​ជា​អ្នកមាន​លាភ​ខាង​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ទាំងឡាយ។ ភិក្ខុ​នោះ​ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ លោក​មាន​អាយុ​នេះ​ ជា​អ្នកមាន​លាភ​ខាង​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ទាំង​ឡាយ​ ដោយហេតុ​ដូចម្តេច​ហ្ន៎។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637351060143035321
ទៅកាន់ទំព័រ៖