ព្រះត្រៃបិដក ភាគ ៦៥
ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកចេះព្រះសូត្រ លោកមានអាយុនេះ ទើបជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយដោយហេតុនោះ។ ភិក្ខុនោះ កាលខ្នះខ្នែងរកលាភ ក៏រៀនយកព្រះសូត្រ ព្រោះហេតុនៃលាភ ព្រោះបច្ច័យនៃលាភ ព្រោះលាភជាហេតុ ព្រោះការកើតឡើងនៃលាភ បុគ្គលសិក្សា ព្រោះប្រាថ្នាលាភ យ៉ាងនេះឯង។ មួយទៀត ភិក្ខុឃើញភិក្ខុជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ដោយហេតុដូចម្តេចហ្ន៎។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកទ្រទ្រង់វិន័យ។បេ។ ជាអ្នកចេះអភិធម្ម ទើបលោកមានអាយុនេះ ជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយដោយហេតុនោះ។ ភិក្ខុនោះ កាលខ្នះខ្នែងរកលាភ ក៏រៀនអភិធម្ម ព្រោះហេតុនៃលាភ ព្រោះបច្ច័យនៃលាភ ព្រោះលាភជាហេតុ ព្រោះការកើតឡើងនៃលាភ។ បុគ្គលសិក្សា ព្រោះប្រាថ្នាលាភ យ៉ាងនេះឯង។
ID: 637351060531523546
ទៅកាន់ទំព័រ៖