ព្រះត្រៃបិដក ភាគ ៦៥
មួយទៀត ភិក្ខុឃើញភិក្ខុជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ដោយហេតុដូចម្តេចហ្ន៎។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ តេចីវរិកធុតង្គ សបទានចារិកធុតង្គ ខលុបច្ឆាភត្តិកធុតង្គ នេសជ្ជិកធុតង្គ យថាសន្ថតិកធុតង្គ ទើបលោកមានអាយុនេះ ជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ដោយហេតុនោះ។ ភិក្ខុនោះ កាលខ្នះខ្នែងរកលាភ ទើបជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ។បេ។ យថាសន្ថតិកធុតង្គ ព្រោះហេតុនៃលាភ ព្រោះបច្ច័យនៃលាភ ព្រោះលាភជាហេតុ ព្រោះការកើតឡើងនៃលាភ។ បុគ្គលសិក្សា ព្រោះប្រាថ្នាលាភ យ៉ាងនេះឯង។
ID: 637351060834688080
ទៅកាន់ទំព័រ៖