ព្រះត្រៃបិដក ភាគ ៦៥

 [៩០​] ពាក្យ​ថា​ បុគ្គល​មិន​ក្រោធ​ ព្រោះ​មិន​មានលាភ​ផង​ អធិប្បាយ​ថា​ បុគ្គល​មិន​ក្រោធ​ ព្រោះ​មិន​មានលាភ​ តើ​ដូចម្តេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ក្រោធ​ គុំគួន​ បៀតបៀន​ ធ្វើ​នូវ​សេចក្តី​ក្រោធ​ ការ​ប្រទូស្ត​ ការ​អាក់អន់​ ឲ្យ​ប្រាកដ​ ដោយ​គិតថា​ អាត្មាអញ​មិនបាន​ត្រកូល​ (ឧបដ្ឋាក​) ក្តី​ មិនបាន​ពួក​ក្តី​ មិនបាន​អាវាស​ក្តី​ មិនបាន​លាភ​ក្តី​ មិនបាន​យស​ក្តី​ មិនបាន​សេចក្តី​សរសើរ​ក្តី​ មិនបាន​សុខ​ក្តី​ មិនបាន​ចីវរ​ក្តី​ មិនបាន​បិណ្ឌបាត​ក្តី​ មិនបាន​សេនាសនៈ​ក្តី​ មិនបាន​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ក្តី​ មិនបាន​អ្នកបំរើ​ជម្ងឺ​ក្តី​ អាត្មាអញ​មិនមែន​ជា​អ្នក​ល្បី​ឈ្មោះ។ បុគ្គល​ក្រោធ​ ព្រោះ​មិន​មានលាភ​ យ៉ាងនេះ​ឯង។
 បុគ្គល​មិន​ក្រោធ​ ព្រោះ​មិន​មានលាភ​ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ មិន​ក្រោធ​ មិន​គុំគួន​ មិន​ថ្នាំងថ្នាក់​ មិន​ធ្វើ​នូវ​សេចក្តី​ក្រោធ​ ការ​ប្រទូស្ត​ ការ​អាក់អន់​ ឲ្យ​ប្រាកដ​ថា​ អាត្មាអញ​មិនបាន​ត្រកូល​ក្តី មិនបាន​ពួក​ក្តី​ មិនបាន​អាវាស​ក្តី​ មិនបាន​លាភ​ក្តី​ មិនបាន​យស​ក្តី​ មិនបាន​សេចក្តី​សរសើរ​ក្តី​ មិនបាន​សុខ​ក្តី​ មិនបាន​ចីវរ​ក្តី​ មិនបាន​បិណ្ឌបាត​ក្តី​ មិនបាន​សេនាសនៈ​ក្តី​ មិនបាន​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ក្តី​ មិនបាន​អ្នកបំរើ​ជម្ងឺ​ក្តី​ អាត្មាអញ​មិន​មែន​ជា​អ្នក​ល្បីឈ្មោះ។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637351062275657360
ទៅកាន់ទំព័រ៖