ព្រះត្រៃបិដក ភាគ ៦៥

ពាក្យ​ថា នូវ​សេចក្តី​ណា គឺ​ព្រះអង្គ​ជាមុ​និ​ មិន​ប្រកាន់​នូវ​ធម៌​ទាំងនោះ ត្រាស់​នូវ​សេចក្តី​ដ៏​ឧត្តម​ណា​ថា មាន​សេចក្តី​ស្ងប់​ខាងក្នុង​ ហេតុ​នោះ (ព្រាហ្មណ៍​ពោល​ថា​) នូវ​សេចក្តី​ណា។
 [១៣​] ពាក្យ​ថា​ ដូចម្តេច​ហ្ន៎ ក្នុង​បទ​ថា ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​សំដែង​ហើយ ដូចម្តេច​ហ្ន៎ គឺជា​ការ​សួរ​ដោយ​សង្ស័យ​ សួរ​ដោយ​ងឿង​ឆ្ង​ល់ សួរ​ដោយ​មន្ទិល សួរ​ដោយ​ចំណែក​ច្រើន​ ដោយ​ពាក្យ​ថា យ៉ាងនេះ​ឬហ្ន៎ មិនមែនទេ​ហ្ន៎ ដូចម្តេច​ហ្ន៎ ដោយ​ប្រការ​ដូចម្តេច​ហ្ន៎​ ហេតុ​នោះ (ព្រាហ្មណ៍​ពោល​ថា​) ដូចម្តេច​ហ្ន៎។ ពាក្យ​ថា អ្នកប្រាជ្ញ​ទាំងឡាយ គឺ​បណ្ឌិត​អ្នកមាន​បញ្ញា​ មាន​បញ្ញា​ជា​គ្រឿង​ត្រាស់​ដឹង អ្នកមាន​ញាណ អ្នកមាន​ការយល់​ច្បាស់ អ្នកមាន​ប្រា​ជ្ញា​ជា​គ្រឿង​ពុះពារ​ទាំងឡាយ។ ពាក្យ​ថា សំដែង​ហើយ​ គឺ​ពន្យល់ សំដែង ប្រាប់ បង្ហាញ បញ្ញត្ត តាំង​ទុក បង្ហើប វែកញែក ធ្វើឲ្យ​រាក់ ប្រកាស​ហើយ​ ហេតុ​នោះ ព្រា​ហ្ម​ណ៍​ពោល​ថា អ្នកប្រាជ្ញ​ទាំងឡាយ​ សំដែង​ហើយ​ដូចម្តេច​ហ្ន៎។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ទូល​ថា​
ធម្មជាតិ​ ជា​គ្រឿង​ជ្រើសរើស​ណា ដែល​បុគ្គល​កំណត់​ហើយ ព្រះអង្គ​ជាមុ​និ មិន​ប្រកាន់​ធម៌​ទាំងនោះ​ ហើយ​ត្រាស់​នូវ​សេចក្តី​ណា​ថា សេចក្តី​ស្ងប់​ខាងក្នុង សេចក្តី​នោះ អ្នកប្រាជ្ញ​ទាំងឡាយ​ សំដែង​ហើយ​ដូចម្តេច​ហ្ន៎។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637350217716195104
ទៅកាន់ទំព័រ៖