ព្រះត្រៃបិដក ភាគ ៦៥

​ពួក​សមណព្រាហ្មណ៍​ខ្លះ​ ជា​អ្នក​ជាប់​ក្នុង​រស​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ដើរ​ស្វែងរក​រស​ដ៏​ប្រសើរ​ ព្រោះ​ចុង​អណ្តាត។ ​ពួក​សមណព្រាហ្មណ៍​នោះ​ បាន​រសជូរ​ ស្វែងរក​រស​មិន​ជូរ​ បាន​រស​មិន​ជូរ​ ស្វែងរក​រសជូរ។ បាន​រសផ្អែម​ ស្វែ​ករ​ករស​មិន​ផ្អែម​ បាន​រស​មិន​ផ្អែម​ ស្វែងរក​រសផ្អែម។ បាន​រស​ល្វីង​ ស្វែងរក​រស​មិន​ល្វីង​ បាន​រស​មិន​ល្វីង​ ស្វែងរក​រស​ល្វីង។ បាន​រស​ហឹរ​ ស្វែងរក​រស​មិន​ហឹរ​ បាន​រស​មិន​ហឹរ​ ស្វែងរក​រស​ហឹរ។ បាន​រសប្រៃ​ ស្វែ​ករ​ករស​មិន​ប្រៃ បាន​រស​មិន​ប្រៃ​ ស្វែងរក​រសប្រៃ។ បាន​រស​ខារ​ ស្វែងរក​រស​មិន​ខារ​ បាន​រស​មិន​ខារ​ ស្វែងរក​រស​ខារ។ បាន​រសជូរ​អែម​ ស្វែងរក​រស​ចត់​ បាន​រស​ចត់​ ស្វែងរក​រសជូរ​អែម។ បាន​រស​ឆ្ងាញ់​ ស្វែងរក​រស​មិន​ឆ្ងាញ់​ បាន​រស​មិន​ឆ្ងាញ់​ ស្វែងរក​រស​ឆ្ងាញ់។ បាន​រស​ត្រជាក់​ ស្វែងរក​រស​ក្តៅ​ បាន​រស​ក្តៅ​ ស្វែងរក​រស​ត្រជាក់។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637351062936681122
ទៅកាន់ទំព័រ៖