ព្រះត្រៃបិដក ភាគ ៦៥

​ពួក​សមណព្រាហ្មណ៍​នោះ​ បាន​រស​ណា​ ៗ មិន​សន្តោស​នឹង​រស​នោះ​ ៗ រមែង​ស្វែងរក​រស​ប្លែក​ ជា​អ្នក​ត្រេកអរ​ ញៀន​ ល្មោភ​ រឡិបរឡប់​ ជ្រុលជ្រប់​ ជាប់ចិត្ត​ ចំពាក់​ លង់​នៅ​ក្នុង​រស​ទាំងឡាយ​ដែល​ជាទី​ពេញ​ចិត្ត។ តណ្ហា​ក្នុង​រស​ ភិក្ខុ​ណា​បាន​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ភិក្ខុ​នោះ​ពិចារណា​ដោយ​ឧបាយ​ រមែង​បរិភោគ​អាហារ​ដោយ​គិតថា​ អាត្មាអញ​បរិភោគ​ មិនមែន​ដើម្បី​លេង​ មិនមែន​ដើម្បី​ស្រវឹង​ មិនមែន​ដើម្បី​ប្រដាប់​ មិនមែន​ដើម្បី​ស្អិតស្អាង​ (បរិភោគ​) ដើម្បី​តាំងនៅ​នៃ​កាយ​នេះ​ ដើម្បី​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ដើម្បី​បំបាត់​បង់​សេចក្តី​លំបាក​ ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចារ្យ​តែប៉ុណ្ណោះ​ អាត្មាអញ​កំចាត់​បង់​វេទនា​ចាស់​ (ឃ្លាន​) ទាំង​មិន​ឲ្យ​វេទនា​ថ្មី​ (ឆ្អែត​ហួស​) កើតឡើង​ ការ​ត្រាច់​ទៅ​ (ដោយ​ឥរិយាបថ​) ផង ការ​មិន​មានទោស​ផង​ ការ​នៅជា​សុខសប្បាយ​ផង​ នឹង​មានដល់​អាត្មាអញ​ដោយ​ឧបាយ​ដូចនេះ។ បុគ្គល​លាប​ដំបៅ​ ដើម្បី​ប្រយោជន៍ឲ្យ​ដុះ​ (សាច់​) តែប៉ុណ្ណោះ​ យ៉ាងណាមិញ​ មួយទៀត​ បុគ្គល​លាប​ភ្លៅរទេះ​ ដើម្បី​ប្រយោជន៍​ដល់​ការ​ផ្ទុក​ភារៈ​តែប៉ុណ្ណោះ​ យ៉ាងណាមិញ​ មួយវិញទៀត​ បុគ្គល​បរិភោគ​អាហារ គឺ​សាច់​កូន​ ដើម្បី​ប្រយោជន៍​ដល់​ការ​ឆ្លង​នូវ​កន្តារ​តែប៉ុណ្ណោះ​ យ៉ាងណាមិញ​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637351063235157534
ទៅកាន់ទំព័រ៖