ព្រះត្រៃបិដក ភាគ ៦៥

 [៩៣​] អធិប្បាយ​ពាក្យ​ថា ជា​អ្នក​ព្រងើយកន្តើយ មានស្មារតី​គ្រប់​កាល ត្រង់​ពាក្យ​ថា​ ព្រងើយកន្តើយ សេចក្តី​ថា បុគ្គល​ប្រកបដោយ​ឆឡង្គុ​បេ​ក្ខា ឃើញ​រូប​ដោយ​ភ្នែក​ហើយ ជា​អ្នក​មិន​មានចិត្ត​ត្រេកអរ​ មិន​មានចិត្ត​អាក់អន់ ជា​អ្នក​ព្រងើយកន្តើយ មានស្មារតី​ដឹងខ្លួន។ ឮសំឡេង​ដោយ​ត្រចៀក។ ធុំក្លិន​ដោយ​ច្រមុះ។ លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត។ ប៉ះពាល់​ផ្សព្វ​ដោយ​កាយ។ ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ហើយ​ ជា​អ្នក​មិន​មានចិត្ត​ត្រេកអរ មិន​មានចិត្ត​អាក់អន់ ជា​អ្នក​ព្រងើយកន្តើយ មានស្មារតី​ដឹងខ្លួន។ ឃើញ​រូប​ដោយ​ភ្នែក​ហើយ មិន​ត្រូវការ មិន​ត្រេកអរ ចំពោះ​អារម្មណ៍​ជាទី​ពេញចិត្ត មិន​ញុំា​ងរា​គៈ​ឲ្យ​កើតឡើង។ កាយ​របស់​បុគ្គល​នោះ ក៏​តាំងនៅ​ខ្ជាប់ខ្ជួន ចិត្ត​ក៏​ឋិតនៅ​ខាងក្នុង​សន្តាន ឋិតនៅ​ដោយ​ល្អ​ រួច​ស្រឡះ​ដោយ​ប្រពៃ​ (ចាក​អាសវៈ​)។ ឃើញ​រូប​ដោយ​ភ្នែក​ ជា​អ្នក​មិន​ស្អប់​ចំពោះ​អារម្មណ៍​មិនជា​ទី​ពេញចិត្ត មានចិត្ត​មិន​អាក់អន់ មានចិត្ត​មិន​រួញរា​ មានចិត្ត​មិន​គុំគួន។ កាយ​របស់​បុគ្គល​នោះ ក៏​តាំងនៅ​ខ្ជាប់ខ្ជួន ចិត្ត​ក៏​ឋិតនៅ​ខាងក្នុង​សន្តាន​ ឋិតនៅ​ដោយ​ល្អ រួច​ស្រឡះ​ដោយ​ប្រពៃ។ ឮសំឡេង​ដោយ​ត្រចៀក។ ធុំក្លិន​ដោយ​ច្រមុះ។ លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត។ ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637351063934311301
ទៅកាន់ទំព័រ៖