ព្រះត្រៃបិដក ភាគ ៦៥

ដឹង​ច្បាស់​ធម្មារម្មណ៍​ដោយចិត្ត​ហើយ​ រមែង​មិន​ត្រូវការ មិន​ត្រេកអរ ចំពោះ​អារម្មណ៍​ជាទី​ពេញចិត្ត មិន​ញុំា​ងរា​គៈ​ឲ្យ​កើតឡើង។ កាយ​របស់​បុគ្គល​នោះ ក៏​តាំងនៅ​ខ្ជាប់ខ្ជួន ចិត្ត​ក៏​ឋិតនៅ​ខាងក្នុង​សន្តាន ឋិតនៅ​ដោយ​ល្អ​ រួច​ស្រឡះ​ដោយ​ប្រពៃ។ ដឹង​ច្បាស់​ធម្មារម្មណ៍​ដោយចិត្ត​ហើយ ជា​អ្នក​មិន​ស្អប់​ចំពោះ​អារម្មណ៍​មិនជា​ទី​ពេញចិត្ត​ មានចិត្ត​មិន​អាក់អន់ មានចិត្ត​មិន​រួញរា មានចិត្ត​មិន​គុំគួន។ កាយ​របស់​បុគ្គល​នោះ តាំងនៅ​ខ្ជាប់ខ្ជួន​ ចិត្ត​ក៏​ឋិតនៅ​ខាងក្នុង​សន្តាន ឋិតនៅ​ដោយ​ល្អ រួច​ស្រឡះ​ដោយ​ប្រពៃ។ ឃើញ​រូប​ដោយ​ភ្នែក កាយ​របស់​បុគ្គល​នោះ​ តាំងនៅ​ខ្ជាប់ខ្ជួន​ក្នុង​រូប​ទាំងឡាយ​ជាទី​ពេញចិត្ត ឬមិន​ជាទី​ពេញចិត្ត ចិត្ត​ក៏​ឋិតនៅ​ខាងក្នុង​សន្តាន​ ឋិតនៅ​ដោយ​ល្អ រួច​ស្រឡះ​ដោយ​ប្រពៃ។ ឮសំឡេង​ដោយ​ត្រចៀក។ ធុំក្លិន​ដោយ​ច្រមុះ។ លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត។ ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ។ ដឹង​ច្បាស់​ធម្មារម្មណ៍​ដោយចិត្ត កាយ​របស់​បុគ្គល​នោះ តាំងនៅ​ខ្ជាប់ខ្ជួន​ក្នុង​ធម៌​ទាំងឡាយ​ជាទី​ពេញចិត្ត​ ឬមិន​ជាទី​ពេញចិត្ត ចិត្ត​ក៏​ឋិតនៅ​ខាងក្នុង​សន្តាន ឋិតនៅ​ដោយ​ល្អ រួច​ស្រឡះ​ដោយ​ប្រពៃ។ ឃើញ​រូប​ដោយ​ភ្នែក​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637351064221223670
ទៅកាន់ទំព័រ៖