ព្រះត្រៃបិដក ភាគ ៦៥

ហើយ​ រមែង​មិន​ត្រេកអរ​ក្នុង​វត្ថុ​ដែល​គួរ​ត្រេកអរ មិន​ខឹង​ក្នុង​វត្ថុ​ដែល​គួរ​ខឹង មិន​វង្វេង​ក្នុង​វត្ថុ​ដែល​គួរ​វង្វេង​ មិន​កំរើក​ក្នុង​វត្ថុ​ដែល​គួរ​កំរើក មិន​សៅហ្មង​ក្នុង​វត្ថុ​ដែល​គួរ​សៅហ្មង មិន​ស្រវឹង​ក្នុង​វត្ថុ​ដែល​គួរ​ស្រវឹង។ ឮសំឡេង​ដោយ​ត្រចៀក។ ធុំក្លិន​ដោយ​ច្រមុះ។ លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត។ ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ។ ដឹង​ច្បាស់​ធម្មារម្មណ៍​ដោយចិត្ត​ហើយ រមែង​មិន​ត្រេកអរ​ក្នុង​វត្ថុ​ដែល​គួរ​ត្រេកអរ មិន​ខឹង​ក្នុង​វត្ថុ​ដែល​គួរ​ខឹង​ មិន​វង្វេង​ក្នុង​វត្ថុ​ដែល​គួរ​វង្វេង មិន​កំរើក​ក្នុង​វត្ថុ​ដែល​គួរ​កំរើក មិន​សៅហ្មង​ក្នុង​វត្ថុ​ដែល​គួរ​សៅហ្មង​ មិន​ស្រវឹង​ក្នុង​វត្ថុ​ដែល​គួរ​ស្រវឹង។ គ្រាន់តែ​ឃើញ​រូប​ដែល​ឃើញ គ្រាន់តែ​ឮសំឡេង​ដែល​ឮ គ្រាន់តែ​ប៉ះពាល់​ផស្សៈ​ដែល​ប៉ះពាល់​ គ្រាន់តែ​ដឹង​ច្បាស់​ធម្មារម្មណ៍​ដែល​ដឹង​ច្បាស់ រមែង​មិន​ប្រឡាក់​ចំពោះ​រូប​ដែល​ឃើញ មិន​ប្រឡាក់​ចំពោះ​សំឡេង​ដែល​ឮ មិន​ប្រឡាក់​ចំពោះ​ផស្សៈ​ដែល​ប៉ះពាល់ មិន​ប្រឡាក់​ចំពោះ​ធម្មារម្មណ៍​ដែល​ដឹង។ មិន​ប្រាថ្នា​ចំពោះ​រូប​ដែល​ឃើញ​ មិន​អាស្រ័យ មិន​ជាប់​ចំពាក់ ជា​អ្នក​រួច​ស្រឡះ ប្រាស​ចេញ មានចិត្ត​ប្រាសចាក​សេចក្តី​សល់​វល់។ មិន​ប្រាថ្នា​ចំពោះ​សំឡេង​ដែល​ឮ ចំពោះ​ផស្សៈ​ដែល​ប៉ះពាល់ ចំពោះ​ធម្មារម្មណ៍​ដែល​ដឹង មិន​អាស្រ័យ​ មិន​ជាប់​ចំពាក់ ជា​អ្នក​រួច​ស្រឡះ ប្រាសចាក មានចិត្ត​ប្រាសចាក​សេចក្តី​សល់​វល់។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637351064521107006
ទៅកាន់ទំព័រ៖