ព្រះត្រៃបិដក ភាគ ៦៥

ភ្នែក​របស់​ព្រះអរហន្ត​មាន​គ្រប់គ្រាន់ ព្រះអរហន្ត​ឃើញ​រូប​ដោយ​ភ្នែក​ តែ​ឆន្ទ​រាគ​របស់​ព្រះអរហន្ត មិន​មាន​ទេ​ (ព្រោះ​) ព្រះអរហន្ត​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ប្រពៃ។ ត្រចៀក​របស់​ព្រះអរហន្ត​មាន​គ្រប់គ្រាន់​ ព្រះអរហន្ត​ឮសំឡេង​ដោយ​ត្រចៀក តែ​ឆន្ទ​រាគ​របស់​ព្រះអរហន្ត មិន​មាន​ទេ​ (ព្រោះ​) ព្រះអរហន្ត​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ប្រពៃ។ ច្រមុះ​របស់​ព្រះអរហន្ត​មាន​គ្រប់គ្រាន់ ព្រះអរហន្ត​ធុំក្លិន​ដោយ​ច្រមុះ តែ​ឆន្ទ​រាគ​របស់​ព្រះអរហន្ត​មិន​មាន​ទេ​ (ព្រោះ​) ព្រះអរហន្ត​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ប្រពៃ។ អណ្តាត​របស់​ព្រះអរហន្ត​មាន​គ្រប់គ្រាន់ ព្រះអរហន្ត​លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត តែ​ឆន្ទ​រាគ​របស់​ព្រះអរហន្ត​មិន​មាន​ទេ​ (ព្រោះ​) ព្រះអរហន្ត​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ប្រពៃ។ កាយ​របស់​ព្រះអរហន្ត​មាន​គ្រប់គ្រាន់ ព្រះអរហន្ត​ពាល់​ត្រូវ​ផោ​ដ្ឋោ​ព្វៈ​ដោយ​កាយ តែ​ឆន្ទ​រាគ​របស់​ព្រះអរហន្ត​មិន​មាន​ទេ​ (ព្រោះ​) ព្រះអរហន្ត​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ប្រពៃ។ ចិត្ត​របស់​ព្រះអរហន្ត​មាន​គ្រប់គ្រាន់ ព្រះអរហន្ត​ដឹង​ធម្មារម្មណ៍​ដោយចិត្ត តែ​ឆន្ទ​រាគ​របស់​ព្រះអរហន្ត​មិន​មាន​ទេ​ (ព្រោះ​) ព្រះអរហន្ត​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ប្រពៃ។ ភ្នែក​មាន​រូប​ជាទី​ត្រេកអរ ត្រេកអរ​ហើយ​ក្នុង​រូប រីករាយ​ព្រម​ក្នុង​រូប តែ​ភ្នែក​នោះ ព្រះអរហន្ត​ បាន​ទូន្មាន គ្រប់គ្រង រក្សា សង្រួម​ហើយ ទាំង​ព្រះអរហន្ត​នោះ សំដែងធម៌​ដើម្បី​ការ​សង្រួម​ភ្នែក​នោះ។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637351064864120125
ទៅកាន់ទំព័រ៖