ព្រះត្រៃបិដក ភាគ ៦៥

 [៩៦​] អធិប្បាយ​ពាក្យ​ថា​ ធម៌​ជា​គ្រឿ​ដុះដាល​របស់​បុគ្គល​នោះ​ មិន​មាន​ទេ​ ត្រង់​ពាក្យ​ថា​ របស់​បុគ្គល​នោះ​ គឺ​របស់​ព្រះអរហន្ត​ខីណាស្រព​។ ពាក្យ​ថា ធម៌​ជា​គ្រឿង​ដុះដាល​ បាន​ដល់​ ធម៌​ជា​គ្រឿង​ដុះដាល​ ៧ គឺ​ ធម៌​ជា​គ្រឿង​ដុះដាល​គឺ​រាគៈ​ ដុះដាល​គឺ​ទោសៈ​ ដុះដាល​គឺ​មោហៈ​ ដុះដាល​គឺ​មានះ​ ដុះដាល​គឺ​ទិដ្ឋិ​ ដុះដាល​គឺ​កិលេស​ ដុះដាល​គឺ​កម្ម​។ ធម៌​ជា​គ្រឿង​ដុះ​ដាល​ទាំងនេះ​ របស់​ព្រះអរហន្ត​ មិន​មាន ឥតមាន​ លែង​មាន​ លោក​លែង​បាន​ គឺ​លោក​លះ​បង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ធម៌​ជា​គ្រឿង​ដុះដាល​របស់​បុគ្គល​នោះ មិន​មាន​ទេ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
បុគ្គល​ណា​ ជា​អ្នក​ព្រងើយកន្តើយ​ មានស្មារតី​គ្រប់​កាល​ រមែង​មិន​ប្រកាន់​ថា​ស្មើ​ មិន​ប្រកាន់​ថា​វិសេស​ មិន​ប្រកាន់​ថា​ថោកទាប​ ក្នុង​លោក​ ធម៌​ជា​គ្រឿង​ដុះដាល​របស់​បុគ្គល​នោះ​ មិន​មាន​ទេ​។
[៩៧​] និស្ស័យ​នៃ​បុគ្គល​ណា​ មិន​មាន​ មួយទៀត​ តណ្ហា​ក្នុង​ភព​ និង​វិភព​នៃ​បុគ្គល​ណា​ មិន​មាន​ បុគ្គល​នោះ​ មិន​អាស្រ័យ​ ព្រោះ​ដឹង​នូវ​ធម៌​។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637351066448545545
ទៅកាន់ទំព័រ៖