ព្រះត្រៃបិដក ភាគ ៦៥
[៩៨] អធិប្បាយពាក្យថា និស្ស័យនៃបុគ្គលណា មិនមាន ត្រង់ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា និស្ស័យ បានដល់និស្ស័យ ២ យ៉ាង គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះ តណ្ហានិស្ស័យ។បេ។ នេះ ទិដ្ឋិនិស្ស័យ។ តណ្ហានិស្ស័យ ព្រះអរហន្តនោះ លះបង់ហើយ ទិដ្ឋិនិស្ស័យ លោករលាស់ចេញហើយ និស្ស័យនៃបុគ្គលណា មិនមាន ឥតមាន លោកមិនបាន គឺលោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ព្រោះតណ្ហានិស្ស័យ លោកលះបង់ហើយ ព្រោះទិដ្ឋិនិស្ស័យ លោករលាស់ចេញហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) និស្ស័យនៃបុគ្គលណា មិនមាន។
[៩៩] អធិប្បាយពាក្យថា បុគ្គលនោះ មិនអាស្រ័យព្រោះដឹងនូវធម៌ ត្រង់ពាក្យថា ព្រោះដឹង គឺ ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងមិនទៀង ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណាឃើញច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងជាទុក្ខ។បេ។ ថាធម៌ទាំងឡាយទាំងពួងជាអនត្តា ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ជាធម្មតា។ ពាក្យថា មិនអាស្រ័យ
ID: 637351066892978527
ទៅកាន់ទំព័រ៖