ព្រះត្រៃបិដក ភាគ ៦៥

ក្នុង​កិរិយា​កើតជា​អត្តភាព​រឿយ​ ៗ។ តណ្ហា​នៃ​បុគ្គល​ណា​ មិន​មាន ឥតមាន​ លោក​មិនបាន​ គឺ​លោក​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តណ្ហា​ក្នុង​ភព និង​វិភព​ នៃ​បុគ្គល​ណា​ មិន​មាន​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
និស្ស័យ​នៃ​បុគ្គល​ណា​ មិន​មាន​ មួយទៀត​ តណ្ហា​ក្នុង​ភព​ និង​វិភព​នៃ​បុគ្គល​ណា​ មិន​មាន​ បុគ្គល​នោះ​ មិន​អាស្រ័យ​ ព្រោះ​ដឹង​នូវ​ធម៌​។
[១០១​] តថាគត​ពោល​នូវ​បុគ្គល​អ្នក​មិន​អាល័យ​ក្នុង​កាម​ទាំងឡាយ​នោះ​ ថា​ជា​អ្នក​ស្ងប់​ គន្ថៈ​ (កិលេស​ជា​គ្រឿង​ចាក់ស្រែះ​) នៃ​បុគ្គល​នោះ​ មិន​មាន​ទេ​ បុគ្គល​នោះ​ បាន​ឆ្លង​ហើយ​នូវ​វិស​ត្តិកា​តណ្ហា​។

 [១០២​] ពាក្យ​ថា​ តថាគត​ពោល​នូវ​បុគ្គល​នោះ​ ថា​ជា​អ្នក​ស្ងប់ គឺ​តថាគត​ពោល​នូវ​បុគ្គល​នោះ​ សំដែង​នូវ​បុគ្គល​នោះ​ និយាយ​នូវ​បុគ្គល​នោះ​ បំភ្លឺ​នូវ​បុគ្គល​នោះ​ បញ្ចេញ​នូវ​បុគ្គល​នោះ​ ថា​ជា​អ្នក​ស្ងប់​ អ្នក​រម្ងាប់​ អ្នក​ចូល​ទៅ​ជិត​ស្ងប់​ អ្នក​រលត់ទុក្ខ​ អ្នក​សះស្បើយ​ទុក្ខ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តថាគត​ពោល​បុគ្គល​នោះ​ថា​ ជា​អ្នក​ស្ងប់។
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637351067740901696
ទៅកាន់ទំព័រ៖