ព្រះត្រៃបិដក ភាគ ៦៥

 [១០៨​] អធិប្បាយ​ពាក្យ​ថា​ អត្ត​ទិដ្ឋិ​ក្តី​ និរ​ត្ត​ទិដ្ឋិ​ក្តី​ គេ​រក​មិនបាន​ក្នុង​បុគ្គល​នោះ​ឡើយ​ ត្រង់​ពាក្យ​ថា​ អត្តា​ គឺ​សស្ស​តទិដ្ឋិ​ មិន​មាន​ ពាក្យ​ថា​ និរ​ត្តា​ គឺ​ឧច្ឆេទ​ទិដ្ឋិ​ មិន​មាន​ ការ​ប្រកាន់​ថា​អត្តា​ មិន​មាន​ ការ​គប្បី​ដោះ​ថា​ និរ​ត្តា​ មិន​មាន​។ ការ​ប្រកាន់​នៃ​បុគ្គល​ណា​ មិន​មាន​ ការ​គប្បី​ដោះ​នៃ​បុគ្គល​នោះ​មិន​មាន​ ការ​គប្បី​ដោះ​នៃ​បុគ្គល​ណា​មិន​មាន​ ការ​ប្រកាន់​នៃ​បុគ្គល​នោះ​ មិន​មាន​។ ព្រះអរហន្ត​ កន្លង​ផុត​ការ​ប្រកាន់ និង​ការ​ដោះ​ ប្រព្រឹត្ត​កន្លង​នូវ​ការ​ចំរើន​ និង​ការ​សាបសូន្យ​។ ព្រះអរហន្ត​នោះ​ មានការ​នៅ​ (ក្នុង​អរិយ​វា​សៈ​) នៅ​រួចហើយ​ មានការ​ប្រព្រឹត្តិ​សន្សំ​ហើយ​។បេ។ ភព​ថ្មី​របស់​លោក​ មិន​មាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អត្ត​ទិដ្ឋិ​ក្តី​ និរ​ត្ត​ទិដ្ឋិ​ក្តី​ គេ​រក​មិនបាន​ក្នុង​បុគ្គល​នោះ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
បុត្រ​ សត្វ​ចិញ្ចឹម​ ស្រែ​ និង​ទី​របស់​បុគ្គល​នោះ​ មិន​មាន​ទេ អត្ត​ទិដ្ឋិ​ក្តី​ និរ​ត្ត​ទិដ្ឋិ​ក្តី​ គេ​រក​មិនបាន​ក្នុង​បុគ្គល​នោះ​ឡើយ​។
[១០៩​] មួយទៀត​ សមណព្រាហ្មណ៍​ទាំងឡាយ​ ជា​បុថុជ្ជន​ គប្បី​ពោល​ដោយ​កិលេស​ណា​ បុគ្គល​នោះ​ មិន​ធ្វើ​កិលេស​នោះ​ឲ្យ​ជា​ប្រធាន​ ព្រោះហេតុនោះ​ បុគ្គល​នោះ​ មិន​ញាប់ញ័រ​ក្នុង​វាទៈ​ទាំងឡាយ​។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637351069731630224
ទៅកាន់ទំព័រ៖