ព្រះត្រៃបិដក ភាគ ៦៥
ពាក្យថា មាគន្ទិយៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះ ដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យហៅដោយគោរព។បេ។ សេចក្តីបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) អំពីការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ហៅថា មាគន្ទិយៈ។
[១៦] ពាក្យថា អ្នកប្រាជ្ញមិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តទេ សេចក្តីថា អ្នកប្រាជ្ញ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែងនូវសេចក្តីស្អាត ស្អាតវិសាល បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ សូម្បីព្រោះសីលទេ។ អ្នកប្រាជ្ញ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែងនូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ សូម្បីព្រោះវត្តទេ។ អ្នកប្រាជ្ញមិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែងនូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ សូម្បីព្រោះសីល និងវត្តទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញមិនពោលនូវសេចក្តីបរិសុទ្ធិ សូម្បីព្រោះសីល និងវត្តទេ។
[១៧] ពាក្យថា ទាំងមិន (សំដែងនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ អធិប្បាយថា ទិដ្ឋិដែលគួរប្រាថ្នាក៏មាន បានដល់សម្មាទិដ្ឋិ មានវត្ថុ១០ គឺ ទានដែលបុគ្គលឲ្យហើយមានផល
ID: 637350219013395174
ទៅកាន់ទំព័រ៖