ព្រះត្រៃបិដក ភាគ ៦៥

​ពួក​បុថុជ្ជន គប្បី​ពោល គប្បី​សំដែង គប្បី​ពណ៌នា គប្បី​បំភ្លឺ គប្បី​ថ្លែង​ដោយហេតុ​ណា​ ហេតុ​នោះ​មិន​មាន បច្ច័យ​នោះ​មិន​មាន ការណ៍​នោះ​មិន​មាន ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មួយទៀត សមណព្រាហ្មណ៍​ទាំងឡាយ​ជា​បុថុជ្ជន គប្បី​ពោល​ដោយ​កិលេស​ណា។
 [១១១​] អធិប្បាយ​ពាក្យ​ថា បុគ្គល​នោះ​ មិន​ធ្វើ​កិលេស​នោះ​ឲ្យ​ជា​ប្រធាន ត្រង់​ពាក្យ​ថា បុគ្គល​នោះ គឺ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យ​ថា​ ការ​ធ្វើឲ្យ​ជា​ប្រធាន បាន​ដល់​ការ​ធ្វើឲ្យ​ជា​ប្រធាន​មាន ២ គឺ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា​ ១ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ ១។បេ។ នេះ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា។បេ។ នេះ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ។ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ តណ្ហា បុគ្គល​នោះ​លះបង់​ហើយ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ បុគ្គល​នោះ​រលាស់ចោល​ហើយ​ ព្រោះ​លោក​លះបង់​នូវ​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា ព្រោះ​លោក​រលាស់ចោល​នូវ​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ​ លោក​ទើប​មិន​ប្រព្រឹត្ត​ធ្វើ​តណ្ហា ឬទិដ្ឋិ​ឲ្យ​ជា​ប្រធាន ជា​អ្នក​មិន​មាន​ទង់ជ័យ​គឺ​តណ្ហា​ មិន​មាន​ទង់​គឺ​តណ្ហា មិន​មាន​តណ្ហា​ជា​អធិបតី មិន​មាន​ទង់ជ័យ​គឺ​ទិដ្ឋិ មិន​មាន​ទង់​គឺ​ទិដ្ឋិ​ មិន​មាន​ទិដ្ឋិ​ជា​អធិបតី មិន​ត្រូវ​តណ្ហា ឬទិដ្ឋិ​ប្រព្រឹត្ត​ចោមរោម ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ មិន​ធ្វើ​កិលេស​នោះ​ឲ្យ​ជា​ប្រធាន។
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637351070707539251
ទៅកាន់ទំព័រ៖