ព្រះត្រៃបិដក ភាគ ៦៥

កាយ​របស់​អញ​ ចិត្ត​របស់​អញ​ រូប​របស់​អញ​ សំឡេង​របស់​អញ​ ក្លិន​របស់​អញ​ រស​របស់​អញ​ ផ្សព្វ​របស់​អញ​ ត្រកូល​របស់​អញ​ ​ពួក​របស់​អញ​ អាវាស​របស់​អញ​ លាភ​របស់​អញ​ យស​របស់​អញ​ សេចក្តី​សរសើរ​របស់​អញ​ សុខ​របស់​អញ​ ចីវរ​របស់​អញ​ បិណ្ឌបាត​របស់​អញ​ សេនាសនៈ​របស់​អញ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​របស់​អញ​ មាតា​របស់​អញ​ បិតា​របស់​អញ​ បងប្អូន​ប្រុស​របស់​អញ បងប្អូន​ស្រី​របស់​អញ​ កូនប្រុស​របស់​អញ​ កូនស្រី​របស់​អញ​ មិត្រ​របស់​អញ​ អាមាត្យ​របស់​អញ​ ញាតិ​របស់​អញ​ ​ពួក​សាលោហិត​របស់​អញ​ ប្រែប្រួល​ហើយ​ ដូច្នេះ​ឡើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​សោក​ស្តាយ​ ព្រោះ​វត្ថុ​ដែល​មិន​មាន​ យ៉ាងនេះ​ខ្លះ​។ មួយទៀត​ បុគ្គល​ត្រូវ​ទុក្ខវេទនា​មិនជា​ទី​ត្រេកអរ​ ប៉ះពាល់​ហើយ​ គ្រប​សង្កត់​ហើយ​ ប្រជុំ​ព្រម​ហើយ​ ប្រកប​ព្រម​ហើយ​ ក៏​មិន​សោក​ មិន​លំបាក​ មិន​ខ្សឹកខ្សួល​ មិន​គក់​ទ្រូង​កន្ទក់កន្ទេញ​ មិនដល់​នូវ​សេចក្តី​វង្វេង​។ បុគ្គល​ត្រូវ​រោគ​ក្នុង​ភ្នែក​ប៉ះពាល់​ហើយ​ គ្រប​សង្កត់​ហើយ​ ប្រជុំ​ព្រម​ហើយ​ ប្រកប​ព្រម​ហើយ​ ក៏​មិន​សោក​ មិន​លំបាក​ មិន​ខ្សឹកខ្សួល​ មិន​គក់​ទ្រូង​កន្ទក់កន្ទេញ​ មិនដល់​នូវ​សេចក្តី​វង្វេង​។ បុគ្គល​ត្រូវ​រោគ​ក្នុង​ត្រចៀក​ រោគ​ក្នុង​ច្រមុះ​ រោគ​ក្នុង​អណ្តាត​ រោគ​ក្នុង​កាយ​ រោគ​ក្នុង​ក្បាល​ រោគ​ត្រង់​ស្លឹកត្រចៀក​ រោគ​ក្នុង​មាត់​ រោគ​ក្នុង​ធ្មេញ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637351073076442116
ទៅកាន់ទំព័រ៖