ព្រះត្រៃបិដក ភាគ ៦៥
ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាករបស់កម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ មាន លោកនេះមាន លោកដទៃមាន មាតាមានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកៈ មាន ពួកសមណព្រាហ្មណ៍អ្នកប្រព្រឹត្តត្រូវ ប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ក្រៃលែង ដោយខ្លួនឯង មានក្នុងលោក។ ការស្តាប់ដែលគួរប្រាថ្នាក៏មាន បានដល់ការឃោសនាអំពីសំណាក់បុគ្គលដទៃគឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម៌ វេទល្លៈ។ ញាណដែលគួរប្រាថ្នាក៏មាន គឺកម្មស្សកតញ្ញាណ សច្ចានុលោមិកញ្ញាណ អភិញ្ញាញាណ សមាបត្តិញ្ញាណ។ សីលដែលគួរប្រាថ្នាក៏មាន បានដល់បាតិមោក្ខសំវរសីល។ វត្តដែលគួរប្រាថ្នាក៏មាន បានដល់ធុតង្គទាំង៨ គឺអារញ្ញិកង្គៈ១ បិណ្ឌបាតិកង្គៈ១ បង្សុកូលិកង្គៈ១ តេចីវរិកង្គៈ១ សបទានចារិកង្គៈ១ ខលុបច្ឆាភត្តិកង្គៈ១ នេសជ្ជិកង្គៈ១ យថាសន្ថតិកង្គៈ១។ ពាក្យថា ទាំងមិន (សំដែងនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ បានសេចក្តីថា បុគ្គលដែលដល់សេចក្តីស្ងប់ខាងក្នុង មិនមែនត្រឹមតែយល់ត្រូវ មិនមែនត្រឹមតែឮ មិនមែនត្រឹមតែដឹង មិនមែនត្រឹមតែសីល មិនមែនត្រឹមតែវត្ត ឬថា ដល់សេចក្តីស្ងប់ខាងក្នុង ព្រោះវៀរចាកធម៌ទាំងនេះ ក៏មិនមែនដែរ មួយទៀត ធម៌ទាំងនេះ ជាសម្ភារៈ
ID: 637350219493145279
ទៅកាន់ទំព័រ៖