ព្រះត្រៃបិដក ភាគ ៦៥

​ពួក​គ្រហស្ថ​ ជា​អ្នក​ខ្វល់ខ្វាយ​ក្នុង​ការស្វែងរក​ទោស​ តែង​ធ្វើ​ជំលោះ​ដោយ​កាយវាចា​ ​ពួក​បព្វជិត កាល​ត្រូវអាបត្តិ​ ក៏​ធ្វើ​ជំលោះ​ដោយ​កាយវាចា​ នេះ​ហៅថា​ ជំលោះ​។ ពាក្យ​ថា ជំលោះ វិវាទ កើតអំពី​ណា គឺ​ពុទ្ធ​និមិ្មត​សួរ​មូល សួរ​ហេតុ​ សួរ​និទាន សួរ​ការ​កើត​ព្រម សួរ​ការ​ផ្តើម​កើត សួរ​សមុដ្ឋាន សួរ​អាហារ សួរ​អារម្មណ៍ សួរ​បច្ច័យ​ សួរ​សមុទ័យ សួរឈ្លេច​ឈ្លី អង្វរ អារាធនា ចោទ នូវ​សមុទ័យ នៃ​ជំលោះ និ​ងវិវាទ​ថា ជំលោះ វិវាទ កើតអំពី​ណា កអំពី​ណា កើត​ព្រម​អំពី​ណា ដុះ​អំពី​ណា​ ដុះដាល​អំពី​ណា កើត​ប្រាកដ​អំពី​ណា មាន​អ្វី​ជា​និទាន មាន​អ្វី​ជាស​មុ​ទ័យ មាន​អ្វី​ជា​កំណើត​ មាន​អ្វី​ជា​ដែន​កើតមុន ហេតុ​នោះ​ (ត្រាស់​សួរ​ថា​) ជំលោះ វិវាទ កើតអំពី​ណា។
 [១២៤​] អធិប្បាយ​ពាក្យ​ថា​ សេចក្តី​ខ្សឹកខ្សួល​ សេចក្តី​សោក ព្រមទាំង​សេចក្តី​កំណាញ់​ ត្រង់​ពាក្យ​ថា​ សេចក្តី​ខ្សឹកខ្សួល​ គឺ​ការ​យំ​ ការ​ខ្សឹកខ្សួល​ អាការ​យំ​ អាការ​ខ្សឹកខ្សួល​ ភាព​នៃ​ការ​យំ​ ភាព​នៃ​ការ​ខ្សឹកខ្សួល​ សំដី​ ការ​ពោល​ ការ​ពោល​ផ្សេង​ៗ ការ​ពោល​រវើរវាយ​ អាការ​ពោល​រវើរវាយ​ ភាព​នៃ​ការ​ពោល​រវើរវាយ​នៃ​បុគ្គល​ដែល​ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី​ សេចក្តី​វិនាស​ភោគៈ​ប៉ះពាល់​ក្តី​ សេចក្តី​វិនាស​គឺ​ រោគ​ប៉ះពាល់​ក្តី​ សេចក្តី​វិនាស​សីល​ប៉ះពាល់​ក្តី​ សេចក្តី​វិនាស​ទិដ្ឋិ​ប៉ះពាល់​ក្តី​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637351075068107758
ទៅកាន់ទំព័រ៖