ព្រះត្រៃបិដក ភាគ ៦៥

 ជន​បង្ក​ការ​ញុះញង់​ ដោយ​សេចក្តី​ប្រាថ្នា​ឲ្យ​គាប់​ តើ​ដូចម្តេច​។ ជន​បង្ក​ការ​ញុះញង់​ ដោយ​សេចក្តី​ប្រាថ្នា​ដើម្បីឲ្យ​គាប់​ យ៉ាងនេះ​ថា​ អាត្មាអញ​ នឹងជា​ទីស្រឡាញ់​ ជាទី​គាប់ចិត្ត​ ជា​អ្នក​ស្និទ្ធស្នាល​ ជា​អ្នក​នៅ​ខាងក្នុង​ ជា​អ្នកមាន​ចិត្តល្អ​ នៃ​ជន​នេះ​។
 ជន​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​ដើម្បី​បំបែក​ ទើប​បង្ក​ការ​ញុះញង់​ តើ​ដូចម្តេច​។ ជន​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​បំបែក​ ទើប​បង្ក​ការ​ញុះញង់​យ៉ាងនេះ​ថា​ ធ្វើ​ម្តេច​ហ្ន៎​ ជន​ទាំងនេះ​ គប្បី​ផ្សេង​ៗគ្នា​ គប្បី​ប្រាសចាក​គ្នា​ទៅជា​ពួក​ ទៅជា​ចំណែក​ពីរ​ ទៅជា​មាន​អធ្យាស្រ័យ​ពីរ​ ទៅជា​ពីរ​ពួក​ គប្បី​បែកគ្នា​ មិន​គប្បី​រួបរួម​គ្នា​ គប្បី​នៅជា​ទុក្ខ​ មិន​សប្បាយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) មានះ​ និង​អតិមានះ​ ព្រមទាំង​ការ​ញុះញង់​។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637351075983383410
ទៅកាន់ទំព័រ៖