ព្រះត្រៃបិដក ភាគ ៦៥

 [១២៦​] ពាក្យ​ថា​ កិលេស​ទាំងនោះ​ កើតអំពី​ទីណា​ សូម​ព្រះអង្គ​ទ្រង់​សំដែង​សេចក្តី​ដែល​ខ្ញុំ​សួរ​នោះ​ គឺ​ពុទ្ធ​និមិ្មត​នោះ​ សួរ​មូល​ សួរ​ហេតុ​ សួរ​និទាន​ សួរ​ការ​កើត​ សួរ​ហេតុ​ជា​ដែន​កើត​មុន​ សួរ​សមុដ្ឋាន​ សួរ​អាហារ​ សួរ​អារម្មណ៍​ សួរ​បច្ច័យ​ សួរ សួរឈ្លេច​ឈ្លី​ អង្វរ​ អារាធនា​ ចោទ​ នូវ​សមុទ័យ​នៃ​កិលេស​ទាំង​ ៨ នេះ​ថា​ កិលេស​ទាំង​ ៨ នេះ​ គឺ​ ជំលោះ​ ១ វិវាទ​ ១ ការ​ខ្សឹកខ្សួល​ ១ សេចក្តី​សោក​ ១ សេចក្តី​កំណាញ់​ ១ មានះ​ ១ អតិមានះ​ ១ ការ​ញុះញង់​ ១ កើត​អំពី​ណា​ កអំពី​ណា​ កើត​ព្រម​អំពី​ណា​ ដុះ​អំពី​ណា​ ដុះដាល​អំពី​ណា​ កើត​ប្រាកដ​អំពី​ណា​ មាន​អ្វី​ជា​និទាន​ មាន​អ្វី​ជាស​មុ​ទ័យ​ កើតអំពី​អ្វី​ មាន​អ្វី​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) កិលេស​ទាំងនោះ​ កើតអំពី​ណា​។ ពាក្យ​ថា​ សូម​ព្រះអង្គ​ទ្រង់​សំដែង​សេចក្តី​ដែល​ខ្ញុំ​សួរ​នោះ​ គឺ​សូម​ព្រះអង្គ​ពោល​ ប្រាប់​ សំដែង​ បញ្ញត្ត​ តំ​កល់​ទុក​ បើក​ ចែក​ ធ្វើឲ្យ​រាក់​ ប្រកាស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) កិលេស​ទាំងនោះ​ កើតអំពី​ណា​ សូម​ព្រះអង្គ​ទ្រង់​សំដែង​សេចក្តី​ដែល​ខ្ញុំ​សួរ​នោះ​។ ហេតុ​នោះ​ ព្រះ​ពុទ្ធ​និមិ្មតិ​នោះ​ ត្រាស់​សួរ​ថា​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637351076321084191
ទៅកាន់ទំព័រ៖