ព្រះត្រៃបិដក ភាគ ៦៥
ពួកសង្ខារជាទីស្រឡាញ់ តើដូចម្តេច។ រូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផោដ្ឋោព្វៈជាទីគាប់ចិត្ត នេះ ពួកសង្ខារជាទីស្រឡាញ់។
ពួកជនមានសេចក្តីរង្កៀស ក្នុងការដណ្តើមយកវត្ថុជាទីស្រឡាញ់ ធ្វើនូវជំលោះក៏មាន កាលបើត្រូវគេកំពុងដណ្តើម ធ្វើនូវជំលោះក៏មាន កាលបើវត្ថុត្រូវគេដណ្តើមហើយ ធ្វើនូវជំលោះក៏មាន។ មានសេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុជាទីស្រឡាញ់ ធ្វើនូវជំលោះក៏មាន កាលបើវត្ថុកំពុងប្រែប្រួល ធ្វើនូវជំលោះក៏មាន កាលបើវត្ថុប្រែប្រួលហើយ ធ្វើនូវជំលោះក៏មាន។ មានសេចក្តីរង្កៀសក្នុងការដណ្តើមយកនូវវត្ថុជាទីស្រឡាញ់ ទាស់ទែង ក៏មាន កាលបើត្រូវគេកំពុងដណ្តើម ទាស់ទែងក៏មាន កាលបើវត្ថុត្រូវគេដណ្តើមហើយ ទាស់ទែងក៏មាន។ សេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុជាទីស្រឡាញ់ ទាស់ទែងក៏មាន កាលបើវត្ថុកំពុងប្រែប្រួល ទាស់ទែងក៏មាន កាលបើវត្ថុប្រែប្រួលហើយ ទាស់ទែងក៏មាន។ មានសេចក្តីរង្កៀសក្នុងការដណ្តើមយកវត្ថុជាទីស្រឡាញ់ ខ្សឹកខ្សួលក៏មាន កាលបើគេកំពុងដណ្តើម ខ្សឹកខ្សួលក៏មាន កាលបើវត្ថុត្រូវគេដណ្តើមហើយ ខ្សឹកខ្សួលក៏មាន។ មានសេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុជាទីស្រឡាញ់ ខ្សឹកខ្សួលក៏មាន កាលបើវត្ថុកំពុងប្រែប្រួល ខ្សឹកខ្សួលក៏មាន កាលបើវត្ថុប្រែប្រួលហើយ ខ្សឹកខ្សួលក៏មាន។
ID: 637351077268395338
ទៅកាន់ទំព័រ៖