ព្រះត្រៃបិដក ភាគ ៦៥

ដើម្បី​ដល់ ដើម្បី​បាន ដើម្បី​ប៉ះពាល់​ ដើម្បី​ធ្វើ​ឲ្យ​ជាក់ច្បាស់ សេច​ក្តី​ស្ងប់​ខាងក្នុង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ទាំង​មិន​សំដែង​នូវ​សេចក្តី​បរិសុទ្ធិ​) ព្រោះ​ការ​មិនឃើញ ព្រោះ​ការ​មិនឮ ព្រោះ​ការ​មិនដឹង​ ព្រោះ​មិន​មាន​សីល ព្រោះ​មិន​មាន​វត្ត​នោះ​ទេ។
 [១៨​] ពាក្យ​ថា លះ មិន​ប្រកាន់​ធម៌​ទាំង​នុ៎ះ​ អធិប្បាយ​ថា ការ​លះបង់ ដោយ​ការ​គាស់រំលើង​នូវ​ធម៌​ជា​ពួក​ខ្មៅ​ដោយ​ធម៌​ទាំង​នុ៎ះ​ ត្រូវតែ​ប្រាថ្នា។ ការ​មិន​មាន​ចំណង់​ក្នុង​ធម៌​ទាំងឡាយ​ជាកុសល​ ប្រព្រឹត្តទៅ​ក្នុង​ធាតុ​បី គប្បី​ប្រាថ្នា។ ធម៌​ទាំងឡាយ​ជា​ពួក​ខ្មៅ​ដែល​លះបង់​ហើយ ដោយ​ការ​លះ​បង់ ដោយ​ការ​គាស់រំលើង​ឫសគល់​ហើយ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត ដល់​នូវ​ការ​មិន​មាន មានការ​មិនកើត​ឡើង​តទៅ​ជា​ធម្មតា​ ទាំង​មិន​មាន​ចំណង់​ក្នុង​ធម៌​ទាំងឡាយ​ជាកុសល ប្រព្រឹត្តទៅ​ក្នុង​ធាតុ​បី ដោយហេតុ​ណា​ សប្បុរស​មិន​ប្រកាន់ មិន​បបោសអង្អែល មិន​ជាប់ចិត្ត ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ​ឯង​ ឬថា ធម៌​ជា​ពួក​ខ្មៅ​ទាំងឡាយ សប្បុរស​មិន​គប្បី​ប្រកាន់ មិន​គប្បី​បបោសអង្អែល មិន​គប្បី​ជាប់ចិត្ត​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) លះ មិន​ប្រកាន់​នូវ​ធម៌​ទាំង​នុ៎ះ​ ដោយ​ប្រការ​យ៉ាងនេះ​ឯង។ តណ្ហា ទិដ្ឋិ និង​មា​នះ​ សប្បុរស លះ​បង់​ហើយ ផ្តាច់​ផ្តិល​ឫសគល់​ហើយ​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូចជា​ទី​កើត​នៃ​ដើមត្នោត ដល់​នូវ​ការ​មិន​មាន មានការ​មិនកើត​ឡើង​តទៅ​ជា​ធម្មតា​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637350220124946617
ទៅកាន់ទំព័រ៖