ព្រះត្រៃបិដក ភាគ ៦៥

មាន​សេចក្តី​រង្កៀស​ក្នុង​ការ​ដណ្តើម​យក​នូវ​វត្ថុជា​ទីស្រឡាញ់​ សោក​ក៏​មាន កាលបើ​ត្រូវ​គេ​កំពុង​ដណ្តើម​ សោក​ក៏​មាន​ កាលបើ​វត្ថុ​ត្រូវ​គេ​ដណ្តើម​ហើយ​ សោក​ក៏​មាន​។ មាន​សេចក្តី​រង្កៀស​ក្នុង​ការ​ប្រែប្រួល​នៃ​វត្ថុជា​ទីស្រឡាញ់​ សោក​ក៏​មាន​ កាលបើ​វត្ថុ​កំពុង​ប្រែប្រួល​ សោក​ក៏​មាន កាលបើ​វត្ថុ​ប្រែប្រួល​ហើយ​ សោក​ក៏​មាន​។ ​ពួក​ជន​តែងតែ​រក្សា​ គ្រប់គ្រង​ ហួងហែង​ ប្រកាន់​ កំណាញ់​ នូវ​វត្ថុជា​ទីស្រឡាញ់​។
 [១២៩​] ពាក្យ​ថា​ មានះ​ និង​អតិមានះ​ ព្រមទាំង​ការ​ញុះញង់ សេចក្តី​ថា​ ​ពួក​ជន​អាស្រ័យ​វត្ថុជា​ទីស្រឡាញ់​ហើយ​ ញុំាង​មានះ​ឲ្យ​កើត​អាស្រ័យ​វត្ថុជា​ទីស្រឡាញ់​ហើយ​ ញុំាង​អតិមានះ​ឲ្យ​កើត​។
 ពួក​ជន​អាស្រ័យ​វត្ថុជា​ទីស្រឡាញ់​ហើយ​ ញុំាង​មានះ​ឲ្យ​កើត​ តើ​ដូចម្តេច​។ ​ពួក​ជន​អាស្រ័យ​វត្ថុជា​ទីស្រឡាញ់​ ហើយ​ញុំាង​មានះ​ឲ្យ​កើត​យ៉ាងនេះ​ថា​ យើង​ទាំងឡាយ​ ជា​អ្នក​បាន​នូវ​រូប​ សំឡេង​ ក្លិន​ រស​ ផោដ្ឋព្វៈ​ ជាទី​ពេញចិត្ត​។
 ពួក​ជន​អាស្រ័យ​វត្ថុជា​ទីស្រឡាញ់​ហើយ​ ញុំាង​អតិមានះ​ឲ្យ​កើត​ តើ​ដូចម្តេច​។ ​ពួក​ជន​អាស្រ័យ​វត្ថុជា​ទីស្រឡាញ់​ ហើយ​ញុំាង​អតិមានះ​ឲ្យ​កើត​យ៉ាងនេះ​ថា​ យើង​ទាំងឡាយ​ ជា​អ្នក​បាន​នូវ​រូប​ សំឡេង​ ក្លិន​ រស​ ផោដ្ឋព្វៈ​ ជាទី​ពេញចិត្ត​ ឯជន​ទាំងនេះ​ ជា​អ្នក​មិនបាន​នូវ​រូប​ សំឡេង​ ក្លិន​ រស​ ផោដ្ឋព្វៈ​ ជាទី​ពេញចិត្ត​ទេ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637351077758459234
ទៅកាន់ទំព័រ៖