ព្រះត្រៃបិដក ភាគ ៦៥

[១៣២​] (ព្រះពុទ្ធ​និមិ្មត​ ត្រាស់​សួរ​ថា​) អើ ចុះ​សត្វ និង​សង្ខារ​ជាទីស្រឡាញ់​ក្នុង​លោក​ (របស់​ពួក​ជន​) ដែល​ត្រាច់​ទៅ​ក្នុង​លោក​ ព្រោះ​លោភៈ​ មាន​អ្វី​ជា​និទាន​ ទាំង​បំណង​ និង​សេចក្តី​សម្រេច​ ដែល​ជាទី​ពឹង​របស់​នរជន​ មាន​អ្វី​ជា​និទាន​។

 [១៣៣​] ពាក្យ​ថា​ សត្វ​ និង​សង្ខារ​ជាទីស្រឡាញ់​ក្នុង​លោក​ មាន​អ្វី​ជា​និទាន​ គឺ​ព្រះពុទ្ធ​និមិ្មត​សួរ​នូវ​មូល​។បេ។ សួរ​ សួរឈ្លេច​ឈ្លី​ អង្វរ​ អារាធនា​ ចោទ​ នូវ​សមុទ័យ​ នៃ​សត្វ​ និង​សង្ខារ​ជាទីស្រឡាញ់​ថា​ សត្វ​ និង​សង្ខារ​ជាទីស្រឡាញ់​ កើតអំពី​ណា​ កអំពី​ណា​ កើត​ព្រម​អំពី​ណា​ ដុះ​អំពី​ណា​ ដុះដាល​អំពី​ណា​ កើត​ប្រាកដ​អំពី​ណា​ មាន​អ្វី​ជា​និទាន​ មាន​អ្វី​ជាស​មុ​ទ័យ​ មាន​អ្វី​ជា​កំណើត​ មាន​អ្វី​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) អើ​ ចុះ​សត្វ និង​សង្ខារ​ជាទីស្រឡាញ់​ក្នុង​លោក​ មាន​អ្វី​ជា​និទាន​។
 [១៣៤​] អធិប្បាយ​ពាក្យ​ថា​ ​ពួក​ជន​ដែល​ត្រាច់​ទៅ​ក្នុង​លោក ព្រោះ​លោភៈ​ ត្រង់​ពាក្យ​ថា​ ​ពួក​ជន​ បាន​ដល់​ ​ពួក​ក្សត្រ​ ព្រាហ្មណ៍​ វេស្សៈ​ សុទ្ទៈ​ គ្រហស្ថ​ បព្វជិត​ ទេវតា​ និង​មនុស្ស​។ ពាក្យ​ថា​ ព្រោះ​លោភៈ​ បាន​ដល់​ លោភៈ​ អាការ​នៃ​លោភៈ​ ភាព​នៃ​លោភៈ​ សេចក្តី​ត្រេកអរ​មាន​កំឡាំង​ អាការ​នៃ​សេចក្តី​ត្រេកអរ​មាន​កំឡាំង​ ភាព​នៃ​សេចក្តី​ត្រេកអរ​មាន​កំឡាំង​ អភិជ្ឈា​ លោភៈ​ អកុសលមូល​។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637351079213179859
ទៅកាន់ទំព័រ៖