ព្រះត្រៃបិដក ភាគ ៦៥

ពាក្យ​ថា​ ត្រាច់​ទៅ​ គឺ​ត្រាច់​ទៅ​ នៅ ទៅ​ ប្រព្រឹត្តទៅ​ រក្សា​ យាត្រា​ ឲ្យ​យាត្រា​ទៅ​។ ពាក្យ​ថា​ ក្នុង​លោក​ គឺ​ក្នុង​អបាយលោក​ មនុស្សលោក​ ទេវលោក​ ខន្ធ​លោក​ ធាតុ​លោក​ អាយតន​លោក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) ​ពួក​ជន​ដែល​ត្រាច់​ទៅ​ក្នុង​លោក​ ព្រោះ​លោភៈ​។
 [១៣៥​] ពាក្យ​ថា​ បំណង​ និង​សេចក្តី​សម្រេច​ មាន​អ្វី​ជា​និទាន​ គឺ​ព្រះពុទ្ធ​និមិ្មត​សួរ​នូវ​មូល​។បេ។ សួរ​ សួរឈ្លេច​ឈ្លី​ អង្វរ​ អារាធនា​ ចោទ​ នូវ​សមុទ័យ​នៃ​បំណង​ និង​សេចក្តី​សម្រេច​ថា​ បំណង និង​សេចក្តី​សម្រេច​ កើតអំពី​ណា​ កអំពី​ណា​ កើត​ព្រម​អំពី​ណា​ ដុះ​អំពី​ណា​ ដុះដាល​អំពី​ណា​ កើត​ប្រាកដ​អំពី​ណា​ មាន​អ្វី​ជា​និទាន​ មាន​អ្វី​ជាស​មុ​ទ័យ​ មាន​អ្វី​ជា​កំណើត​ មាន​អ្វី​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) បំណង​ និង​សេចក្តី​សម្រេច​ មាន​អ្វី​ជា​និទាន​។
 [១៣៦​] ពាក្យ​ថា​ ដែល​ជាទី​ពឹង​របស់​នរជន​ បាន​ដល់​ធម៌​ទាំងឡាយ​ ដែល​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ជាទី​ពឹង​ ជាទី​ពំនាក់​ ជាទី​ជ្រក​ ជាទី​រឭក​របស់​នរជន​ គឺថា​ នរជន​មាន​សេចក្តី​សម្រេច​ ប្រព្រឹត្តទៅ​ខាងមុខ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) ដែល​ជាទី​ពឹង​របស់​នរជន​។ ហេតុ​នោះ​ ព្រះពុទ្ធ​និមិ្មត​នោះ​ ត្រាស់​សួរ​ថា​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637351079721839993
ទៅកាន់ទំព័រ៖