ព្រះត្រៃបិដក ភាគ ៦៥

 ពាក្យ​ថា​ សត្វ និង​សង្ខារ​ជាទីស្រឡាញ់​ បាន​ដល់ ពួក​សត្វ ឬសង្ខារ​ជាទីស្រឡាញ់​ទាំងពីរ​។បេ។ នេះ​ ​ពួក​សត្វ​ជាទីស្រឡាញ់​។បេ។ នេះ​ ​ពួក​សង្ខារ​ជាទីស្រឡាញ់​។ ពាក្យ​ថា​ សត្វ​ និង​សង្ខារ​ជាទីស្រឡាញ់​ក្នុង​លោក​ មាន​ឆន្ទៈ​ជា​និទាន​ គឺ​សត្វ​ និង​សង្ខារ​ជាទីស្រឡាញ់​ មាន​ឆន្ទៈ​ជា​និទាន​ មាន​ឆន្ទៈ​ជាស​មុ​ទ័យ​ មាន​ឆន្ទៈ​ជា​កំណើត​ មាន​ឆន្ទៈ​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សត្វ និង​សង្ខារ​ជាទីស្រឡាញ់​ក្នុង​លោក​ មាន​ឆន្ទៈ​ជា​និទាន​។
 [១៣៩​] ពាក្យ​ថា​ ​ពួក​ជន​ណា​ ក្នុង​បទ​ថា​ ​ពួក​ជន​ដែល​ត្រាច់​ទៅ​ក្នុង​លោក​ ព្រោះ​លោភៈ​ គឺ​ពួក​ក្សត្រ​ ព្រាហ្មណ៍​ វេស្សៈ​ សុទ្ទៈ​ គ្រហស្ថ​ បព្វជិត​ ទេវតា​ និង​មនុស្ស​។ ពាក្យ​ថា​ ព្រោះ​លោភៈ​ បាន​ដល់ លោភៈ​ អាការៈ​នៃ​លោភៈ​ ភាព​នៃ​លោភៈ​ សេចក្តី​ត្រេកអរ​មាន​កំឡាំង​ អាការៈ​នៃ​សេចក្តី​ត្រេកអរ​មាន​កំឡាំង​ ភាព​នៃ​សេចក្តី​ត្រេកអរ​មាន​កំឡាំង​ អភិជ្ឈា​ លោភៈ​ អកុសលមូល​។ ពាក្យ​ថា​ ត្រាច់​ទៅ គឺ​ត្រាច់​ទៅ​ នៅ​ ទៅ​ ប្រព្រឹត្តទៅ​ រក្សា​ យាត្រា​ ឲ្យ​យាត្រា​ទៅ​។ ពាក្យ​ថា​ ក្នុង​លោក​ គឺ​ក្នុង​អបាយលោក​។បេ។ ក្នុង​អាយតន​លោក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ​ពួក​ជន​ដែល​ត្រាច់​ទៅ​ក្នុង​លោក​ព្រោះ​លោភៈ​។
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637351081068109469
ទៅកាន់ទំព័រ៖