ព្រះត្រៃបិដក ភាគ ៦៥

 [១៤០​] ពាក្យ​ថា​ បំណង​ និង​សេចក្តី​សម្រេច​ មាន​ឆន្ទៈ​នេះ​ជា​និទាន​ដែរ​ អធិប្បាយ​ថា​ តណ្ហា​ លោក​ហៅថា​ បំណង​ បាន​ដល់​សេចក្តី​ត្រេកអរ​ សេចក្តី​ត្រេកអរ​មាន​កំឡាំង​។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល​។ ពាក្យ​ថា​ សេចក្តី​សម្រេច​ សេចក្តី​ថា​ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ស្វែងរក​រូប​ ក៏បាន​រូប​ ឈ្មោះថា​ អ្នកមាន​រូប​សម្រេច​ហើយ​។ ស្វែងរក​សំឡេង​ ក្លិន​ រស​ ផោដ្ឋព្វៈ​ ត្រកូល ពួក​ អាវាស​ លាភ​ យស​ សេចក្តី​សរសើរ​ សេចក្តី​សុខ​ ចីវរ បិណ្ឌបាត​ សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ ព្រះ​សូត្រ​ ព្រះ​វិន័យ​ ព្រះអភិធម្ម​ អារញ្ញិក​ធុតង្គ​ បិណ្ឌ​បា​តិក​ធុតង្គ​ បំសុ​កូ​លិក​ធុតង្គ​ តេ​ចីវរិ​កធុតង្គ​ សប​ទាន​ចារិក​ធុតង្គ​ ខលុ​បច្ឆា​ភត្តិក​ធុតង្គ​ នេ​សជ្ជិ​កធុតង្គ​ យថា​សន្ថតិ​កធុតង្គ​ បឋមជ្ឈាន​ ទុតិយជ្ឈាន​ តតិយជ្ឈាន​ ចតុត្ថជ្ឈាន​ អាកាសានញ្ចាយតន​សមាបត្តិ​ វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​ នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ ក៏​បា​ននូ​វនេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ ឈ្មោះថា​ អ្នក​មា​ននេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​សម្រេច​ហើយ​។
បុគ្គល​ភ្ជួរស្រែ​ដោយ​បំណង​ បុគ្គល​សាបព្រោះ​ពូជ​ ក៏ដោយ​បំណង​ ​ពួក​ឈ្មួញ​នាំ​យក​ទ្រព្យ​ទៅកាន់​សមុទ្រ​ ក៏ដោយ​បំណង
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637351081547546998
ទៅកាន់ទំព័រ៖