ព្រះត្រៃបិដក ភាគ ៦៥

អាត្មាអញ​តាំងនៅ​ដោយ​បំណង​ណា​ បំណង​នោះ​ ក៏​សម្រេច​ដល់​អាត្មាអញ​។

 ការសម្រេច​នៃ​បំណង​ លោក​ហៅថា​ សេចក្តី​សម្រេច​។ ពាក្យ​ថា​ បំណង​ និង​សេចក្តី​សម្រេច​ មាន​ឆន្ទៈ​នេះ​ជា​និទាន​ គឺ​បំណង​ និង​សេចក្តី​សម្រេច​ មាន​ឆន្ទៈ​នេះ​ជា​និទាន​ មាន​ឆន្ទៈ​ជាស​មុ​ទ័យ​ មាន​ឆន្ទៈ​ជា​កំណើត​ មាន​ឆន្ទៈ​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បំណង​ និង​សេចក្តី​សម្រេច​ មាន​ឆន្ទៈ​នេះ​ជា​និទាន​។
 [១៤១​] ពាក្យ​ថា​ ដែល​ជាទី​ពឹង​របស់​នរជន​ គឺ​ធម៌​ទាំងឡាយ​ណា​ ប្រព្រឹត្ត​ទៅខាងមុខ​ ជាទី​ពឹង​ ជាទី​ជ្រកកោន​ ជាទី​រឭក​របស់​នរជន​ គឺថា​ នរជន​មាន​សេចក្តី​សម្រេច​ ប្រព្រឹត្តទៅ​ខាងមុខ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដែល​ជាទី​ពឹង​របស់​នរជន​។
ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
សត្វ​ និង​សង្ខារ​ជាទីស្រឡាញ់​ក្នុង​លោក​ (របស់​ពួក​ជន​) ដែល​ត្រាច់​ទៅ​ក្នុង​លោក​ ព្រោះ​លោភៈ​ មាន​ឆន្ទៈ​ជា​និទាន​ ទាំង​បំណង​ និង​សេចក្តី​សម្រេច​ ដែល​ជាទី​ពឹង​របស់​នរជន​ ក៏​មាន​ឆន្ទៈ​ជា​និទាន​ដែរ​។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637351082430631414
ទៅកាន់ទំព័រ៖