ព្រះត្រៃបិដក ភាគ ៦៥

ពាក្យ​ថា​ ដែល​សមណៈ​ពោល​ហើយ​ គឺ​សមណៈ​មាន​បាប​រម្ងាប់​ហើយ​ ព្រាហ្មណ៍​មាន​បាប​បន្សាត់​បង់​ហើយ​ ភិក្ខុ​មាន​កិលេស​មូល​ទម្លាយ​បង់​ហើយ​ ជា​អ្នក​រួច​ស្រឡះ​ចាក​ចំណង គឺ​អកុសលមូល​ទាំងពួង​ ពោល​ដោយ​បការៈ​ ប្រាប់​ សំដែង​ បញ្ញត្ត​ តាំង​ទុក​ បើក​ ចែក​ ធ្វើឲ្យ​រាក់​ ប្រកាស​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) និង​ធម៌​ទាំងឡាយ​ណា​ ដែល​សមណៈ​ពោល​ហើយ​។ ហេតុ​នោះ​ ព្រះពុទ្ធ​និមិ្មត​សួរ​ថា​
ចុះ​ឆន្ទៈ​ក្នុង​លោក​ មាន​អ្វី​ជា​និទាន​ ទាំង​វិនិច្ឆ័យ​ទាំងឡាយ​ និង​ធម៌​ទាំងឡាយ​ណា​ ដែល​សមណៈ​ពោល​ហើយ​ ធម៌​ទាំងនោះ​ គឺ​សេចក្តី​ក្រោធ​ ១ ការ​ពោល​ពាក្យ​កុហក​ ១ សេចក្តី​សង្ស័យ​ ១ កើតអំពី​ណា​។
[១៤៧​] (ព្រះមានព្រះភាគ​ ត្រាស់​ថា​) ជន​ទាំងឡាយ ពោល​នូវ​ធម្មជាត​ណា​ថា ឆ្ងាញ់ និង​មិន​ឆ្ងាញ់​ក្នុង​លោក​ ឆន្ទៈ​កើតឡើង​ អាស្រ័យ​នូវ​ធម្មជាត​នោះ​ ជន​ក្នុង​លោក​ ឃើញ​នូវ​សេចក្តី​វិនាស​ និង​សេចក្តី​ចំរើន​ ក្នុង​រូប​ទាំងឡាយ​ហើយ​ ក៏​ធ្វើ​នូវ​វិនិច្ឆ័យ​។

 [១៤៨​] ពាក្យ​ថា​ ជន​ទាំងឡាយ​ ពោល​នូវ​ធម្មជាត​ណា​ថា​ ឆ្ងាញ់​ និង​មិន​ឆ្ងាញ់​ ក្នុង​លោក​ ត្រង់​ពាក្យ​ថា​ ឆ្ងាញ់​ បាន​ដល់​សុខវេទនា​ផង​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637351083877851489
ទៅកាន់ទំព័រ៖