ព្រះត្រៃបិដក ភាគ ៦៥

 ពាក្យ​ថា​ ឃើញ​សេចក្តី​វិនាស​ និង​សេចក្តី​ចំរើន​ក្នុង​រូប​ទាំងឡាយ​ គឺ​ឃើញ​ យល់​ ថ្លឹង​ ពិចារណា​ ធ្វើឲ្យ​ជាក់ច្បាស់​ ធ្វើឲ្យ​ប្រាកដ​នូវ​សេចក្តី​ចំរើន​ និង​សេចក្តី​វិនាស​ ក្នុង​រូប​ទាំង​ឡាយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឃើញ​សេចក្តី​វិនាស​ និង​សេចក្តី​ចំរើន​ក្នុង​រូប​ទាំងឡាយ​។
 [១៥១​] អធិប្បាយ​ពាក្យ​ថា​ ជន​ក្នុង​លោក​ធ្វើ​នូវ​វិនិច្ឆ័យ​ ត្រង់​ពាក្យ​ថា​ វិនិច្ឆ័យ​ បាន​ដល់​ វិនិច្ឆ័យ​ ២ គឺ​តណ្ហា​វិនិច្ឆ័យ​ ១ ទិដ្ឋិ​វិនិច្ឆ័យ​ ១។
 បុគ្គល​ធ្វើ​តណ្ហា​វិនិច្ឆ័យ​ តើ​ដូចម្តេច​។ ភោគៈ​ទាំងឡាយ​របស់​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ដែល​មិនទាន់​កើតឡើង​ ក៏​មិនកើត​ឡើង​ផង​ ភោគៈ​ទាំងឡាយ​ ដែល​កើតឡើង​ហើយ​ ក៏​ដល់​នូវ​ការ​អស់រលីង​ផង​។ បុគ្គល​នោះ​ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ដោយហេតុ​ដូចម្តេច​ហ្ន៎​ ភោគៈ​ទាំងឡាយ​របស់​អាត្មាអញ​ ដែល​មិនទាន់​កើតឡើង​ ក៏​មិនកើត​ឡើង​ផង​ ភោគៈ​ទាំងឡាយ​ ដែល​កើតឡើង​ហើយ​ ក៏​ដល់​នូវ​ការ​អស់រលីង​ផង​។ ម្យ៉ាងទៀត​ បុគ្គល​នោះ​ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637351084875950052
ទៅកាន់ទំព័រ៖