ព្រះត្រៃបិដក ភាគ ៦៥
កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកបក្នុងហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺសុរា និងមេរ័យ ភោគៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកបក្នុងការដើរលេងតាមច្រកក្នុងវេលាយប់ ភោគៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង កាលបើអាត្មាអញប្រកបរឿយៗ នូវការដើរទៅកាន់ទីមហោស្រព កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកបក្នុងហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺល្បែងភ្នាល់ កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកបដោយមិត្រអាក្រក់ ភោគៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកបក្នុងការខ្ជិលច្រអូស ភោគៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង។ បុគ្គលនោះ ធ្វើនូវការដឹងយ៉ាងនេះហើយ ក៏មិនសេពនូវប្រធាននៃសេចក្តីវិនាស ៦ យ៉ាង នៃភោគៈទាំងឡាយ។ បុគ្គលធ្វើតណ្ហាវិនិច្ឆ័យ យ៉ាងនេះខ្លះ។
ID: 637351085166769271
ទៅកាន់ទំព័រ៖