ព្រះត្រៃបិដក ភាគ ៦៥
ជនក្នុងលោកឃើញនូវសេចក្តីវិនាស និងសេចក្តីចំរើន ក្នុងរូបទាំងឡាយហើយ ក៏ធ្វើនូវវិនិច្ឆ័យ។
[១៥២] កាលធម្មជាតទាំងពីរ គឺឆ្ងាញ់ និងមិនឆ្ងាញ់ មាន ទើបធម៌ទាំងនេះ គឺសេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១ (ក៏កើតឡើងដែរ) ជនអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សាតាមគន្លងញាណ ជាធម៌ដែលសមណៈជ្រាបហើយពោល។
[១៥៣] អធិប្បាយពាក្យថា សេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១ ត្រង់ពាក្យថា សេចក្តីក្រោធ បានដល់ការចង្អៀតចង្អល់ ការថ្នាំងថ្នាក់នៃចិត្ត។បេ។ មុសាវាទ លោកហៅថា ការពោលពាក្យកុហក។ វិចិកិច្ឆា លោកហៅថា សេចក្តីសង្ស័យ។ សេចក្តីក្រោធកើត អាស្រ័យវត្ថុជាទីប្រាថ្នាក៏មាន។ សេចក្តីក្រោធកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នាក៏មាន។ មុសាវាទកើត អាស្រ័យវត្ថុជាទីប្រាថ្នាក៏មាន។ មុសាវាទកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នាក៏មាន។ សេចក្តីសង្ស័យកើត អាស្រ័យវត្ថុជាទីប្រាថ្នាក៏មាន។ សេចក្តីសង្ស័យកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នាក៏មាន។
ID: 637351086165805988
ទៅកាន់ទំព័រ៖