ព្រះត្រៃបិដក ភាគ ៦៥

កាល​វត្ថុ​ដែល​ប្រែប្រួល​ហើយ​ ក្រោធ​កើត​ក៏​មាន​។ ក្រោធ​កើត​ អាស្រ័យ​វត្ថុជា​ទី​ប្រាថ្នា​ យ៉ាងនេះ​ឯង​។
 មុសាវាទ​កើត​ អាស្រ័យ​វត្ថុ​មិនជា​ទី​ប្រាថ្នា​ តើ​ដូចម្តេច​។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ជាប់​ដោយ​ចំណង​គឺ​ខ្នោះ​ ហើយ​ពោល​មុសា​ទាំង​ដឹងខ្លួន​ ដើម្បី​រួចចាក​ចំណង​នោះ​ខ្លះ​។ ជាប់​ដោយ​ចំណង​គឺ​ខ្សែ​ខ្លះ​។ ជាប់​ដោយ​ចំណង​គឺ​ច្រវាក់​ខ្លះ​។ ជាប់​ដោយ​ចំណង​គឺ​ផ្តៅ​ខ្លះ​។ ជាប់​ដោយ​ចំណង​គឺ​វល្លិ​ខ្លះ​។ ជាប់​ដោយ​ចំណង​គឺ​របង​ខ្លះ​។ ជាប់​ដោយ​ចំណង​គឺ​ស្រុក​ និគម​ នគរ​ខ្លះ​។ ជាប់​ដោយ​ចំណង​គឺ​ជនបទ​ខ្លះ​ ពោល​មុសា​ទាំង​ដឹងខ្លួន​ ដើម្បី​រួចចាក​ចំណង​នោះ​។ មុសាវាទ​កើត​ អាស្រ័យ​វត្ថុ​មិនជា​ទី​ប្រាថ្នា​ យ៉ាងនេះ​ឯង​។
 មុសាវាទ​កើត​ អាស្រ័យ​វត្ថុជា​ទី​ប្រាថ្នា​ តើ​ដូចម្តេច​។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ និយាយ​កុហក​ទាំង​ដឹងខ្លួន​ ព្រោះ​ហេតុ​នៃ​រូប​ជាទី​ពេញចិត្ត​។ និយាយ​កុហក​ទាំង​ដឹងខ្លួន​ ព្រោះ​ហេតុ​នៃ​សំឡេង​ ក្លិន​ រស​ ផោដ្ឋព្វៈ​ ជាទី​ពេញចិត្ត​ ព្រោះ​ហេតុ​នៃ​ចីវរ​ ព្រោះ​ហេតុ​នៃ​បិណ្ឌបាត​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637351086935125300
ទៅកាន់ទំព័រ៖