ព្រះត្រៃបិដក ភាគ ៦៥
ពាក្យថា មិនអាស្រ័យ បានដល់ការអាស្រ័យ ២ គឺតណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះ តណ្ហានិស្ស័យ។បេ។ នេះ ទិដ្ឋិនិស្ស័យ។ បុគ្គលលះតណ្ហានិស្ស័យ រលាស់ចោលទិដ្ឋិនិស្ស័យ មិនអាស្រ័យភ្នែក មិនអាស្រ័យត្រចៀក មិនអាស្រ័យច្រមុះ មិនអាស្រ័យអណ្តាត មិនអាស្រ័យកាយ មិនអាស្រ័យចិត្ត មិនអាស្រ័យ មិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្ត នូវរូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន និងធម៌ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់ មិនអាស្រ័យ។ ពាក្យថា មិនគប្បីប្រាថា្នភព សេចក្តីថា មិនគប្បីប្រាថ្នាកាមភព មិនគប្បីប្រាថ្នារូបភព មិនគប្បីប្រាថ្នា មិនគប្បីប្រាថ្នាដោយប្រការៈ មិនគប្បីប្រាថ្នាចំពោះអរូបភព ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់ មិនអាស្រ័យ មិនគប្បីប្រាថា្នភព។
ID: 637350221170707915
ទៅកាន់ទំព័រ៖