ព្រះត្រៃបិដក ភាគ ៦៥

ព្រោះ​ហេតុ​នៃ​សេនាសនៈ​ ព្រោះ​ហេតុ​នៃ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​។ មុសាវាទ​កើត​ អាស្រ័យ​វត្ថុជា​ទី​ប្រាថ្នា​ យ៉ាងនេះ​ឯង​។
 សេចក្តី​សង្ស័យ​កើត​ អាស្រ័យ​វត្ថុ​មិនជា​ទី​ប្រាថ្នា​ តើ​ដូចម្តេច​។ បុគ្គល​គិតថា​ អញ​នឹង​រួច​អំពី​ចក្ខុរោគ​ឬ ឬនឹង​មិន​រួច​អំពី​ចក្ខុរោគ​ទេ​ អញ​នឹង​រួច​អំពី​សោត​រោគ​ ឃានរោគ​ ជិវ្ហា​រោគ​ កាយ​រោគ​ សីសរោគ​ កណ្ណ​រោគ​ មុខរោ​គ អញ​នឹង​រួច​អំពី​ទន្តរោគ​ឬ ឬនឹង​មិន​រួច​អំពី​ទន្តរោគ​ទេ​។ សេចក្តី​សង្ស័យ​កើត​ អាស្រ័យ​វត្ថុ​មិនជា​ទី​ប្រាថ្នា​ យ៉ាងនេះ​ឯង​។
 សេចក្តី​សង្ស័យ​កើត​ អាស្រ័យ​វត្ថុជា​ទី​ប្រាថ្នា​ តើ​ដូចម្តេច​។ បុគ្គល​គិតថា​ អញ​នឹង​បាន​រូប​ទាំងឡាយ​ជាទី​ពេញចិត្ត​ឬ ឬនឹង​មិន​បាន​រូប​ទាំងឡាយ​ជាទី​ពេញចិត្ត​ទេ​ អញ​នឹង​បាន​សំឡេង​ទាំងឡាយ​ ក្លិន​ទាំងឡាយ​ រស​ទាំងឡាយ​ ផោដ្ឋព្វៈ​ទាំងឡាយ​ ត្រកូល ពួក អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ ជាទី​ពេញចិត្ត​ឬហ្ន៎។ សេចក្តី​សង្ស័យ​កើត អាស្រ័យ​វត្ថុជា​ទី​ប្រាថ្នា យ៉ាងនេះ​ឯង ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សេចក្តី​ក្រោធ ១ ការ​ពោល​ពាក្យ​កុហក​ ១ សេចក្តី​សង្ស័យ ១។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637351087341115437
ទៅកាន់ទំព័រ៖